រំភើបជំនួស! លោក អ៊ឹម ជីវ៉ា សុំលេងម៉ាអស់ដៃធ្វើកម្មវិធីខួបកំណើតឆ្នាំនេះអោយអធិកអធមនៅឯ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយថាលោក អ៊ឹម ជីវ៉ា គឺជាតារាសម្តែងប្រុស ដែលទទួលបានការគាំទ្រខ្លាំងមកទល់ពេលនេះ ហើយកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ថ្មីៗនេះ លោក បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានពានរង្វាន់ “អ្នកកាសែតឆ្នើម ប្រចាំឆ្នាំ ២០២២“ ផ្នែកសិល្បៈ ហើយក៏បានធ្វើឲ្យ ហ្វេនៗ និងពុកម៉ែ បងប្អូន ជាច្រើន សម្តែងក្តីត្រេកអរជំនួស និងចូលរួមអបអរសាទរ ថែមទៀតផង។ក្នុងនោះ ព្រោះតែជោគជ័យ ក្នុងមុខអាជីព របស់ខ្លួន ទើបធ្វើឲ្យ លោក មានលទ្ធភាព អាចទិញរថយន្តទំនើប

ឡើងឡូយមួយគ្រឿងពណ៌ស ចូលផ្ទះ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ មើលទៅស្អាត និងអេមណាស់។មិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លោកបានធ្វើពិធីដ៏កក្រើកមួយទៀតបាត់ ក្នុងថ្ងៃខួបកំណើតខ្លួន រួចប្រាប់យ៉ាងខ្លីថា ៖ «សូត្រមន្តលើករាសី ថ្ងៃនេះជាថ្ងៃខួបកំណើត ខ្ញុំបាទ អុឹម ជីវ៉ា ថ្ងៃទី 10.12.2022ខ្ញុំបាទ អុឹម ជីវ៉ា សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បៈការិនី ចូលរួម ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីពិធីខួបកំណើតរបស់ខ្ញុំ ដែលប្រារព្វធ្វើនៅថ្ងៃ សុក្រ ទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ នៅ

View Park Mall Sky bar ជាន់ទី៣ ទល់មុខ ផ្សារជីបម៉ុង Edengaden បឹងកក់ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១២យប់ សូមទំនាក់ទំនងលេខកម្មវិធី 015 27 29 13 , 012 660691 ។សូមខន្តីអភ័យទោស ចំពោះការអញ្ជើញណាមួយ របស់ខ្ញុំបាទ មិនសមរម្យ សូមពុកម៉ែពូមីងបងប្អូន ភ្ញៀវកិត្តិយស មេត្តាខន្តី អភ័យទោសផង សង្ឃឹមថា ពុកម៉ែពូមីង បងប្អូន នឹងចូលរួមពិធីខួបកំណើតរបស់ខ្ញុំបាទ នៅល្ងាចនេះ ដោយក្តីអនុគ្រោះ មិនប្រកាន់ខ្ញុំបាទ អុឹម ជីវ៉ា ឡើយ ។ ជួបគ្នាល្ងាចនេះណាបងប្អូន បញ្ជាក់ : សំលៀកបំពាក់ពណ៌អីក៏បាន ដោយក្តីគោរពអំពីខ្ញុំបាទ: អុឹម ជីវ៉ា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *