អុញនោះ! ក្រោយរងការរិះគន់ថាភ្លេចកំណើត ស្រាប់តែពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខដាក់ចំៗវិញថា (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីពេលកន្លងទៅ ម្ចាស់អ្នកគ្រប់គ្រង Miss Grand Lamphun និង Lampang ២០២៣ បានផ្តល់ឱកាសដ៏មិនធ្លាប់មានមួយឱ្យទៅបវរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឱ្យក្លាយជាគ្រូបង្វឹកដល់បេក្ខភាព Miss Grand Lamphun និង Lampang ជាច្រើនរូប មុនពួកគេឈានជើងចូលប្រកួតលើឆាកដើម្បីដណ្តើមយកជ័យលាភីប្រចាំខេត្ត។ដោយឡែក ងាកទៅមើល ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញ ស្របពេលទទួលបានឱកាសបែបនោះហើយ នាងបានខិតខំបង្ហាត់បង្រៀនកូនសិស្សយ៉ាងយកចិត្តទុកដាក់

ចែករំលែករាល់បទពិសោធល្អៗដែលមានក្នុងការប្រកួតជូនដល់បេក្ខភាពប្រកួតដើម្បីធ្វើឱ្យបានល្អនៅលើឆាក។ទន្ទឹមនឹងការក្តោបក្តាប់ឱកាសល្អៗដើម្បីអភិវឌ្ឍខ្លួន ក៏ដូចជាបង្ហាញសមត្ថភាពឱ្យគេកាន់តែស្គាល់កម្ពុជានេះដែរ បែរជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានមហាជនក្នុងស្រុកមួយចំនួនតូចរិះគន់ផាំងៗទៅលើនាងទៅវិញថា នាងស្រឡាញ់ជាតិសាសន៍គេរហូតភ្លេចកំណើតខ្លួនឯង។យ៉ាងណាមិញ ជុំវិញមតិរិះគន់ទាំងនេះដែរ បានធ្វើឱ្យមហាជនមួយចំនួនធំ ក៏ដូចជាអ្នកគាំទ្រ និង ស្រឡាញ់ដល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រតិកម្មជាខ្លាំងចំពោះការលើកឡើងមួយនេះ

ពោលគឺសូម្បីតែបវរកញ្ញាឯកកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទាល់ក៏បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងចំពោះអ្នកដែលចាំតែរិះគន់នាងដូចគ្នាដែរ តាមរយៈការឡាយរបស់នាងកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងនោះនាងបានទម្លាយថា ពេលនាងឡើងឆាកម្តងៗនាងតែងស្រែកប្រាប់គ្រប់គ្នាថា នាងមកពីប្រទេសកម្ពុជា ជាប្រទេសមួយមានវប្បធម៌អរិយធម៌

មានប្រាសាទអង្គរដ៏ចំណាស់ ប្រជាជនខ្មែរគួរឱ្យស្រឡាញ់ តែបែរជាមើលមិនឃើញទង្វើល្អនាងធ្វើទៅវិញ។លើសពីនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបន្ថែមទៀតថា ហេតុអ្វីបានជាមើលឃើញតែពេលនាងនិយាយថៃ ពេលនាងនិយាយខ្មែរបែរមើលមិនឃើញ ហេតុអ្វីបានជាមិនសប្បាយចិត្តនៅពេលដែលឃើញប្រទេសខ្លួនឯងឈរលើឆាកអន្តរជាតិ មានការងារល្អធ្វើអ៊ីចឹង នាងពិតជាតូចចិត្តណាស់ចំពោះគំនិតអវិជ្ជមានទាំងនេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *