កែវ ចាន់និមល សម្រាលស្អែកខានស្អែកហើយតែនៅចូលរួមកម្មវិធីផាត់មុខតែងខ្លួនស្លៀកឈុតមួយនេះយ៉ាងស្រស់ស្អាត

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា នៅខ្វះមិនប៉ុន្មានថ្ងៃទៀតទេ ពិធីការិនី កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃ ដែលជាទាយាទទី ២ នៅក្នុងគ្រួសារ ខណៈតារាស្រីរូបនេះក៏បានពពោះកូនគ្រប់ ៩ ខែហើយរង់ចាំតែថ្ងៃសម្រាលប៉ុណ្ណោះ។ដោយឡែក ដ្បិតថាមានឈ្មោះជាស្រ្តីមានផ្ទៃពោះ តែមើលទៅ កែវ ចាន់និមល

មានសុខភាពល្អរឹងមាំណាស់ ហើយមកដល់ពេលនេះ នាងនៅតែឆ្លៀតបង្ហាញសកម្មភាពចូលរួមកម្មវិធីផ្សេងៗដូចមនុស្សខ្លួនមួយដដែល ជាពិសេសថ្មីៗនេះ កែវ ចាន់និមល បានបណ្ដើរស្វាមីទៅចូលរួមមង្គលការមួយ ដោយបានរៀបចំតុបតែងខ្លួនឡើងស្អាតខ្ញង់ ព្រមទាំងពាក់ស្បែកជើងកែវចោទខ្ពស់ទៀតផង។

ការរំលេចខ្លួនជាអ្នកម៉ាក់ហាយសូររបស់ពិធីការិនី កែវ ចាន់និមល ក្នុងអំឡុងពេលពពោះនេះ បានធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាបញ្ចេញមតិយោបល់លើកសរសើរទៅលើរូបសម្រស់តារាស្រីរូបនេះ ថាជាអ្នកម៉ាក់ដ៏ស៊ីវិល័យ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *