ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា កាលពី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ មានហេតុការណ៍ដ៏សែនរន្ធត់មួយ បានកើតឡើងចំពោះគ្រួសារមួយ និងទារកម្នាក់ អាយុ ២ខែ ។ លោក ផន ផល្លា ពោលទំាងទឹកភ្នែក អាណិតខ្លោចចិត្តថា “កូនអើយ ទើបតែចេញពីពេទ្យ មិនទាន់បានប៉ុន្មានផង ក៏លោកបងឡាន បានបុ..ក ទាំងកំរោល កាលពីម៉ោង២ក្នុងនោះដែរ ខ្ញុំជឿថា បងប្អូនខ្លះនៅចាំក្មេងតូចម្នាក់នេះ ដែលបានឈឺ ហើយមិនមានលទ្ធភាព បញ្ជូនទៅព្យាបាល ដែលក្រោយមក ខ្ញុំបានចុះទៅជួបកូនតូច ដែលទើបតែ មានអាយុមិនដល់ ២ខែរូបនេះ
ដោយផ្ទាល់តែម្តង ដើម្បីរៀបចំឲ្យគេទទួលបាននូវការ ព្យាបាលដ៏ត្រឹមត្រូវមួយ។តាំងតែពីទទួលបាននូវការព្យាបាលនោះមក ក្មួយក៏មានភាពល្អប្រសើឡើងវិញ ហើយទើបតែពេទ្យអនុញ្ញាតឲ្យចាកចេញ ពីមន្ទីពេទ្យកាលពីថ្មីៗនេះទេ តែចៃដន្យអី ពេលធ្វើដំណើរមកដល់ត្រឹមស្ពាន ជ្រោយចង្វារ ក៏មានឡានលិចស៊ិស ស៊េរី ទំនើបមួយគ្រឿង បានបុ…កម៉ូតូ ដែលក្មួយតូចទើបតែបានជិះចេញពីពេទ្យនោះ បណ្តាលឲ្យរងរបួ.ស យ៉ាងធ្ង.ន់ធ្ង.របំផុត (បើតាមសភាព គឺអាចប្រឈម នឹងអាយុ ជីវិតផងដែរ) (គ្រោះម្តងហើយ ម្តងទៀត កូន)។ងាកទៅអ្នកដែលដឹក ក្មួយប្រុស គេគឺជា ម្តាយបង្កើតរបស់ក្មួយតូចហើយ
រួមទាំង បុរសម្នាក់ទៀត សុទ្ធតែរងរបួ.សធ្ង.ន់ធ្ង.រ ទាំងអស់ ដោយសង្ឃឹមរស់តិចណាស់ (ខ្ញុំទើបតែជួយឲ្យម្តាយកូនគេបានជួបគ្នាវិញ ឥឡូវបែរជាលោកឡានមិនមេត្តា អាយុជីវិតគ្នាសោះ)យ៉ាងណាមិញ រហូតមកដល់ម៉ោងនេះ ក្មួយតូចត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ម្តងទៀត នៅមន្ទីពេទ្យដដែល ជាមួយនឹង លោកយាយរបស់ខ្លួន ដែលត្រូវបានទាក់ ទងអោយទៅជួយមើលចៅនៅពេទ្យសារជាថ្មី ។ ហ៊ឹម…ខ្ញុំមានតែសូមអធិស្ឋានឲ្យក្មួយ ឆ្លងផុតនូវគ្រោះមួយនេះទៅផងចុះ។ជាចុងក្រោយ ខ្ញុំសូមអរគុណដល់បងប្អូន ទាំងអស់
ដែលបានយកចិត្តទុកដាក់ ព្រម ទាំងផ្តល់ក្តីអាណិតអាសូរ ចូលរួមជួយដល់ទារកតូចម្នាក់នេះ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២”។ចំណែកម្សិលម៉ិញនេះ នាយប់ម៉ោងជិត១០ លោក ផន ផល្លា បានប្រាប់ដំណឹងដ៏សែនរន្ធត់មួយ ពីទារកតូចរូបនេះ ទំាងទឹកភ្នែកថា “ទីបំផុត គេបានស្លា.ប់ហើយ នៅមុននេះបន្តិច កូនស៊ូបាន ៤យប់ ទំរាំ ដាច់ខ្យល់កូន យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២”។ ម្តាយទារក បានត្រឹមបន្តប្រាប់ ទំាងរលីងរលោងទឹកភ្នែកថា “កូនខ្ញុំផុតហើយ មុននេះបន្តិច យកទៅធ្វើបុណ្យនៅវត្ត…”។
Leave a Reply