បាត់ដំបង ៖ ប្រិយមិត្តពុកម៉ែបងប្អូនមួយចំនួនប្រហែលជ្រាបដឹងហើយថា ស្នេហាត្រីកោណដ៏កម្រឃើញមួយបានកំពុងត្រូវគេចាប់អារម្មណ៍ ចូលមកបញ្ចេញមតិ និងចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែវាជារឿងមិនសមនឹងកើតមានទាល់តែសោះ ព្រោះតែខាងប្រុសមានប្រពន្ធរៀបការត្រឹមត្រូវហើយ ប៉ុន្តែនៅមានចិត្តប្រចណ្ឌនឹងសង្សារចាស់ ហើយធ្វើការណាត់ជួបតតាំងជាមួយមិត្តប្រុសថ្មីរបស់នាង រហូតក្លាយជាជនរងគ្រោះស្លាប់ ឯមិត្តប្រុសថ្មីរបស់សង្សារចាស់ត្រូវជាប់ខ្នោះ។ដោយឡែក នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង
បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅក្រុងប៉ោយប៉ែតដែលព្យាយាមរត់គេចខ្លួនទៅជាយដែនកម្ពុជា-ថៃ ពាក់ពន្ធ័ករណី-បា-ញ់-ស-ម្លា-ប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។
ក្រោយសួនាំជនសង្ស័យទាំង ២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។យ៉ាងណាមិញ គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺនៃយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើរួចបានយក-កាំ-ភ្លើ-ងខ្លីបា-ញ់-រះលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៣នាក់
ដែលជំហានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ឈ្មោះ រឿន សំរ៉ង ក្នុងចំណោម ៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកភរិយារបសស.ព បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ខាងលើ នាងបានបង្ហោះសារដ៏សែនក្រៀមក្រំ និងសោកស្ដាយបំផុតចំពោះការបាត់បង់ស្វាមី ទោះដឹងថាស្វាមីខ្លួនរងគ្រោះ ព្រោះសង្សារចាស់ក៏ដោយ។ នាងបានបង្ហោះសារថា៖ ពាក្យចុងក្រោយសម្រាប់បង គឺបងចង់ឪបអូន. រយៈពេលមួយឆ្នាំហ្នឹងទោះបីខ្ញុំដឹងគាត់មានស្រី
ក៏ខ្ញុំមិនដែលទៅនិយាយថាឲ្យប្ដីខ្ញុំដែរ ព្រោះតែប្រពន្ធដឹងចិត្តប្ដី។ខ្ញុំជាប្រពន្ធសុំបងៗកុំថាអីនិយាយអាក្រក់ពីគាត់បានអត់. ដូចខ្ញុំបាននិយាយចឹងខ្ញុំជាប្រពន្ធ ប្ដីខ្ញុំទាក់ទងនាក់ណាក៏ខ្ញុំដឹងដែរ ហើយខ្ញុំមិនចង់និយាយច្រើនទេ ខ្ញុំជាប្រពន្ធខ្ញុំដឹងចិត្តប្ដីខ្ញុំច្បាស់ ហើយថ្ងៃនេះជាថ្ងៃបុណ្យសពរបស់ប្ដីខ្ញុំចឹងកុំផុសអីពាក់ព័ន្ធនឹងខ្ញុំអី ព្រោះខ្ញុំមិនបានប៉ះពាល់អ្នកទេ។អូនធ្លាប់សន្យាមួយបងហើយ ពេលបងទៅចោលអូនអស់រយៈពេលមួយឆ្នាំ អូនសន្យាមួយបងថា អូននឹងមើលថែរគ្រួរសារបង និងប្អូនៗឲ្យល្អហើយអូននឹងលាញ់ពួកគាត់ដូចបងស្រលាញ់ពួកគាត់ដែរ អូនសន្យាថាមិនឲ្យបងខកបំណង នឹងអូនទេ រ៉ង សូមបងទៅឲ្យបានសុខណា អូននឹកស្មានមិនដល់ទេ អូន ទទួលយកអត់បានមែនមនុស្សល្អសម្រាប់អូនអើយ»៕
Leave a Reply