នារីម្នាក់ ចុកពោះ ពេទ្យថាខ្នែងពោះវៀនកម្រិតធ្ងន់ បើមិនគិតគូរទេ ៣ថ្ងៃក្រោយអាចបាត់បង់ជីវិត តែទៅដល់ថៃ​បែរចេញលទ្ធផលផ្ទុយស្រឡះ

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីម្នាក់បាននិយាយថាខ្លួនឯង ហាក់ដូចជារស់ឡើងវិញម្ដងទៀត ព្រោះពេទ្យនៅខ្មែរ ពិនិត្យឃើញជំងឺខ្នែងពោះវៀនធ្ងន់ធ្ងរ រហូតឡើងខ្ទុះទៅហើយ ដោយបញ្ជាក់ថា បើមិនប្រញាប់វះកាត់ទេ ៣ថ្ងៃខ្ទុះនោះនឹងបែកធ្លាយស្លា..ប់មិនខាន។ ប៉ុន្តែពេលប្រញាប់ប្រញាល់ទៅព្យាបាលនៅថៃ ស្រាប់តែគ្រូពេទ្យ រកឃើញលទ្ធផលមិននឹកស្មានដល់ ហើយផ្ទុយស្រឡះពីការបញ្ជាក់របស់គ្រូពេទ្យនៅខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក តាមម្ចាស់គណនី Facebook ដែលមានឈ្មោះ Morokort Hel បានសរសេររៀបរាប់ថា៖ «ជីវិតថ្លៃអាយុមិនទាន់អស់! ពេលនេះជីវិតខ្ញុំដូចកើតមកម្ដងទៀត ថ្ងៃមួយពេលដែលខ្ញុំកំពុងតែដេក សុខៗ នៅម៉ោងប្រហែល ២:៣០ យប់ ខ្ញុំមានអារម្មណ៍ ថាចុកពោះយ៉ាងខ្លាំង

ដោយមិនដឹងមូលហេតុ ទាំងដែលខ្ញុំមិនដែល ឈឺ អ្វីសោះ ហើយចុករហូតដល់សឹងតែដកដង្ហើម មិនចង់រួច ក៏សំរេចចិត្តទៅពេទ្យអង្គរធំទាំង យប់ពេល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅដល់ពេទ្យ ពេទ្យធ្វើការមួយៗ ធ្វើទាំងមិនយកចិត្តទុកដាក់ ទាំងសភាពអ្នកជំងឺ កំពុងតែឈឺខ្លាំង ហើយគេគ្រាន់តែ ឆ្លុះអេកូរ ហើយចាក់ថ្នាំ មួយម្ជុល ចេញវេជ្ជបញ្ជាឲ្យទិញថ្នាំ ព្រោះគេថាអត់ឈឺអីទេ ហើយខ្ញុំចេញមកផ្ទះវិញ ព្រោះកន្លែងលក់ថ្នាំបិទអស់ហើយ។ លុះព្រឹកឡើង ខ្ញុំនៅតែចុកនៅនៅក្នុងពោះទៀត ហើយចុកកាន់តែខ្លាំងក្បែរនិងសន្លប់។ ខ្ញុំក៏សំរេចចិត្តទៅពេទ្យធំ ហើយជាខ្នាតអន្តរជាតិទៀត នៅជិតពេទ្យកាល់ម៉ែត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីព្រោះព្រឹកពេក ប្រហែលម៉ោង ៨ ព្រឹក

លោកដុកទ័រមិនទាន់អញ្ជើញមក ខ្ញុំត្រូវ អង្គុយចាំ ៣០ នាទីទៀត ទាំងដែល ខ្លួនកំពុងតែឈឺខ្លាំង ហើយខ្លួនចាប់ផ្ដើមក្ដៅ។ បន្ទាប់ពីធ្វើការរងចាំ គេក៏ឲ្យខ្ញុំចូលជួបដុកទ័រធំ ហើយគេសួរខ្ញុំពីសភាពជំងឺ ហើយក៏ឲ្យខ្ញុំទៅឆ្លុះអេកូ និងពិនិត្យឈាម លទ្ធផលចេញមក លោកដុកទ័រ ក៏និយាយថាខ្នែងពោះវៀនរបស់នាងខ្ញុំ មានខ្ទុះកំរិតធ្ងន់ ត្រូវធ្វើការវះកាត់ភ្លាមៗ បើមិនចឹងទេ រយះពេលបីថ្ងៃពេលដែលខ្ទុះនោះបែក ខ្ញុំនិងស្លា..ប់ ហើយទៅដល់ណាក៏គេទារវះកាត់ដែល ព្រោះលទ្ធផលចេញមកចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះនាងខ្ញុំភ័យណាស់ ហើយពេទ្យចេះតែសួរ បើមិនវះកាត់ និងស្លា..ប់ ពេលនោះ ទាំងខ្ញុំ ទាំង ម្ដាយ គឺ ផិតភ័យជាខ្លាំង ។ ពេលនោះម្ដាយ ខ្ញុំក៏ទៅផ្ទះយកខោអាវ ថានិងត្រៀមដេកពេទ្យវះកាត់ ។

ពេលនោះពេទ្យក៏មកបង្ខំទៀត សួរថាធ្វើការ វះកាត់អត់? ព្រោះទុកមិនបាន , គេធ្វើឲ្យខ្ញុំកាន់តែមិនស្ងប់ទៀត ហើយទូរស័ព្ទទៅបង្ខំម្ដាយ ខ្ញុំថាមកឲ្យឆាប់ ព្រោះគាត់សុខចិត្តផ្អាក់គេហើយ មកវះកាត់ខ្ញុំមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែពេលម្ដាយខ្ញុំមកដល់ គាត់មើលមុខខ្ញុំហើយ គាត់សួរខ្ញុំ ថា «នៅក្នុងខ្លួនខ្ញុំយ៉ាងម៉េចដែល ,អាចទ្រាំបានអត់? » ខ្ញុំឆ្លើយថា « ខ្ញុំអាចទ្រាំ » គ្រាន់តែលឺសំដីខ្ញុំចឹងភ្លាម គាត់ប្រាប់ពេទ្យថា សុំផ្អាកវះកាត់។ ពេលនោះពេទ្យក៏ឆ្លើយតបថា ទៅដល់ណាក៏ជៀសមិនផុតពីការវះកាត់ដែល ហើយជំងឺនេះគឺឆ្លងមិនផុតបីថ្ងៃដែល ហើយបែកធ្លាយ គឺនិងអស់ថវិកាច្រើន ហើយ មិនដឹងថាបានជីវិត មកវិញឬក៏អត់ផង។ (ដោយគ្មានការតាមដានសភាពជំងឺអ្វីទាំងអស់ គ្រាន់ធ្វើការពិនិត្យឈាមនិង ឆ្លុះអេកូរ គឺពេទ្យសំរេចឲ្យវះកាត់តែម្ដង)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមើលសភាពជាក់ស្ដែង ម្ដាយខ្ញុំ និងខ្ញុំ ក៏សំរេចចេញពីពេទ្យ ហើយធ្វើការទិញសំបុត្រយន្តហោះទាំង ប្រញាប់ឲ្យទាន់សភាពការ ,

ហើយ សំបុត្រប្រញាប់បែបនេះគឺមានតំលៃថ្លៃ។ ហើយទៅថៃដោយអត់ព្រៀងទុកបែបនេះគឺពិបាកណាស់ ណាមួយដោយសារការត្រៀមវះកាត់ ពេទ្យតំរូវឲ្យអត់អាហារ និងទឹក តាំងពីនៅស្រុកខ្មែរ រហូតដល់ទីក្រុងបាងកក ប្រទេសថៃ ចំនួនបីយប់ បីថ្ងៃ ស្ទើនិង ស្លា..ប់មែនទែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះទៅដល់ពេទ្យ មន្ទីពេទ្យ គ្រីស្ទៀន នៅក្នុងទីក្រុងបាងកកពេទ្យយកចិត្តទុកដាក់ព្យាបាល តាមដានជំងឺ តាំងពេលព្រឹកដែលខ្ញុំទៅដល់ មិនបានមួយថ្ងៃផងលទ្ធផលចេញមក ថា «ខ្ញុំគ្មានជំងឺអ្វីត្រូវវះកាត់នោះទេ» តែពេទ្យនៅតែធ្វើការតាមដានសភាពជំងឺរបស់ខ្ញុំទៀត ព្រោះនៅតែឈឺក្នុងពោះ និង រាងកាយចុះខ្សោយ។ មួយយប់ពេទ្យចេញចូលសួរ តាមដានសភាពជំងឺ មិនក្រោមដប់ដង ហើយនេះជំងឺមិនទាន់វះកាត់ធ្ងន់ធ្ងរផង គ្រាន់តែតាមដាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលលទ្ធផលសំរេចចុកក្រោយ គឺ ខ្ញុំគ្មានជំងឺអ្វីទាំងអស់ គឺគ្រាន់តែយើងមានខ្យល់នៅក្នុងពោះវៀនទើបធ្វើឲ្យចុកខ្លាំងបែបនេះ

ហើយមនុស្សគ្រប់រូប គឺអាចកើតឡើងមានដូចគ្នា តែ មិនមែនជាបញ្ហាធ្ងន់ធ្ងរ តែគ្រាន់តែពេល មានរឿងចឹងកើតឡើងត្រូវទាមទារការពិនិត្យឲ្យច្បាស់ណាមួយ។ នេះដោយសារឈឺខ្លួនឯងទើបយល់ច្បាស់ ថាពេទ្យនៅក្នុងស្រុកខ្មែរ មិនបានយល់ចិត្តទុកដាក់ពិតប្រាកដ និងយកជីវិតមនុស្សទៅពិសោធន៍ប្រៀបដូចសត្វធាតុដែលមិនដឹងអី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំសុំផ្ដាំផ្ញើរដល់គ្រូពេទ្យទាំងឡាយ មុននិងឆ្លើយថាសភាពជំងឺនោះយ៉ាងណា សុំធ្វើការតាមដាន និងពិនិត្យឲ្យច្បាស់លាស់និងឆ្លើយទៅកាន់អ្នកជំងឺ ព្រោះជីវិតមនុស្សមិនវិលល្ងាចទេ ព្រោះលោកក៏ចង់រស់ អ្នកជំងឺក៏ចង់រស់ដូចគ្នា។ ជាចុងក្រោយខ្ញុំសុំផ្តាំផ្ញើរបងប្អូនជនរួមជាតិអ៊ុំមីងមា បើឈឺអ្វីមួយសុំគិតពិចារណាឲ្យបានម៉ត់ចត់កុំប្រថុយនិងវះកាត់ដោយពាក្យសំដីបំផិតបំភ័យរបស់ពេទ្យព្រោះខ្ញុំបានបាត់បង់ឱពុកជាទីស្រលាញ់មួយមកហើយ ដោយធ្វើការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបញ្ហាគឺស្រដៀងនិងខ្ញុំដែរ៕»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *