ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែង ដែលល្បីឈ្មោះម្នាក់ គឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងជាដៃគូកំប្លែង ដ៏ស័ក្តិសម ជាមួយ នាយ ពាក់ មី ហើយក្រោយមក អ្នកនាង ខ្ញុង ក៏បានលាឈប់ពីក្រុមកំប្លែងនេះតែម្តង ដោយសារតែមានបញ្ហា ផ្ទាល់ខ្លួន រឿងជាប់បំណុលគេ រហូតដល់ទៅ ៥៧ ម៉ឺនដុល្លារ ឯណោះ ដែលជាចំនួនមួយច្រើនខ្លាំងណាស់។ទោះជួបរឿងអ្វីក៏ដោយ ក៏អ្នកនាង ខ្ញុង មិនបាក់ទឹកចិត្តឡើយ
ដោយនៅតែបន្ត live លក់ ផ្អកសាច់ជ្រូក ផ្អកត្រីប្រា ផ្អកពងត្រីកាប និង ត្រីប្រាហើម ដូចរាល់ដង ឡើងវិញ រហូតទទួលបានការគាំទ្រ និងជួយទិញយ៉ាងច្រើនពីអតិថិជនរបស់ខ្លួន យ៉ាងច្រើនព្រោងព្រាត ដល់ពេលនេះ។ក្នុងនោះ មានអ្នកគាំទ្រ មិនតិចនាក់ទេ ពិតជាចង់ឃើញ តារាកំប្លែងដ៏ល្បីរូបនេះ វិលចូលសម្តែងជាមួយ នាយ ពាក់មី វិញ ព្រោះជាដៃគូមិនអាចខ្វះគ្នាបាន ហើយ កន្លងទៅ ឲ្យតែអ្នកទំាងពីរសម្តែងជាមួយ
ដឹងតែកក្រើក និងល្អមើលណាស់ ជាមួយពាក្យសំដី ផ្តោះផ្តងដាក់គ្នា ចាក់ទឹកមិនលិច។នៅទីបំផុត គ្រប់យ៉ាងពិតជាអាចផ្លាស់ប្តូរចិត្ត អ្នកនាង ខ្ញុង បានមែន ដោយសម្រេចចិត្តមកចូលលេងកំប្លែងជាមួយ ពាក់មី វិញហើយ។ ក្នុងនោះ នាយ តាក់ស៊ី បញ្ជាក់ទំាងអារម្មណ៍រំភើបថា “អ្នកនាងខ្ញុង ចូលមកវិញហើយ ជាមួយក្រុមកំប្លែងរបស់នាយពាក់មី ដឹកនាំដោយ លោកតាវ៉ិចទ័រ ថតកម្មវិធីថ្មីជិតចេញហើយ របស់ក្រុមហ៊ុន 9 COLORS”។ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply