វីដេអូសកម្មភាពអូន អ៊ែលលី រត់ចាប់កណ្ដុរ កំពុងធ្វើអោយមហាជនផ្ទុះសំណើចខ្លាំងព្រោះតែកាយវិការគួរអោយក្នាញ់នេះ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អូន វណ្ណារ៉ា រីអ៊ែលលី ឬ អ៊ែលលី ដែលជាកូនស្រីពៅសំណព្វរបស់អតីតតារាសម្តែងល្ខោន គឺអ្នកនាង ផន សុផារី និង លោក សុង សុវណ្ណារ៉ា សព្វថ្ងៃនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ជាមួយមុខមាត់ដ៏ឃ្យូត និង ភាពក្រមិចក្រមើមរបស់នាងតូចនេះ។ដោយឡែក កាលពីរាត្រីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ

គណនីហ្វេសប៊ុកអ៊ំស្រីបង្កើតរបស់ អ៊ែលលី ដែលមានឈ្មោះថា Hun Apo បានបង្ហោះវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដែល ប៊េលឡា អង្គុយចុចទូរស័ព្ទសុខៗ ហើយក៏មានកណ្ដុរមួយរត់កាត់រហូតធ្វើឱ្យគេយំ។ បន្ទាប់ពីបានឮសំឡេង ប៊ែលឡា យំរួចមក អ្នកម៉ាក់ ព្រមទាំងអ៊ំប្រុស អ៊ំស្រីរបស់ ប៊ែលឡា និង អ៊ែលលី បានរត់មកមើលកូន ក្មួយនៅឯបន្ទប់ទទួលភ្ញៀវ។អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅទៀតនោះ​ គឺឃើញ អ៊ែលលី

បានឈរមើលបងស្រីយំ រួចមករត់ទៅធ្វើជាវាយកណ្ដុរ ដែលធ្វើឱ្យបងស្រីរបស់ខ្លួនភ័យ រហូតដល់យំនោះ យ៉ាងស្មានមិនដល់។គ្រាន់តែវីដេអូមួយនេះបានបង្ហោះរួចមក អ៊ីហ្វេន ពូហ្វេន (អ្នកគាំទ្ររបស់នាងតូចទាំងពីរ) បានចូលទៅបញ្ចេញមតិព្រាត ដោយខ្លះបានលើកឡើងថា ៖ «អ្នកណាថា Ellie មិនស្រឡាញ់បង?» «ក្លាហានណាស់ចា៎ អីក៏មិនខ្លាច ខ្លាចតែសាលា និង ខ្មោចទេ» «ពេលត្រូវការពារ អូនការពារ ពេលអូនត្រូវវ៉ៃ អូនវ៉ៃ» «ឃើញហេសអូនស្រឡាញ់បងចង់អីមិចក៏នាំគ្នាថាអោយអូនធ្វើបាបបងរហូតចឹង»។ល៕ សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *