ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ចៅស្រី ម្នាក់ទៀតហើយ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចូលរោងការ តាមប្រពៃណីខ្មែរផងដែរ ហើយចៅស្រីរូបនេះ ឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ គឺជាកូនស្រី របស់ លោកជំទាវ ជា សុផាកន្នី និង ឯកឧត្តម អ៊ាង សុផល្លែត រៀបការជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ប៉ែន សំអាតសុទ្ធចិត្ត ត្រូវជាកូនប្រុស របស់ លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត។ដោយឡែក ក្នុងកម្មវិធីដ៏កក្រើកនេះ បានរៀបចំធ្វើឡើងនៅ ភូមិគ្រឹះ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ទាល់តែម្តង
រីឯកម្មវិធីពេលល្ងាច ជួបជុំគ្នា ពិសារអាហារ គឺរៀបចំធ្វើឡើងនៅ OCIC។បើក្រឡេកទៅមើលការតុបតែងរោងពិធីនាពេលល្ងាចវិញ កាន់តែកក្រើក ថែមទៀតមើលទៅដូចឋានសួគ៌ ក្រោមមេឃ អ៊ីចឹង រំលេចទៅដោយភាគច្រើនគឺផ្កាស្រស់ៗ ចំរុះពណ៌រីកស្គុសស្គាយ ដូចសួនផ្កា អ៊ីចឹង។នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ហ្វេសប៊ុកឈ្មោះ JC’s Signature បានបង្ហោះរូបភាពស្អាតៗ ថ្ងៃមង្គលការនេះចេញមកហើយ ។ តួយ៉ាង ម្ចាស់ហ្វេសប៊ុក “ខ្សែភាពយន្ដខ្មែរ តារាខ្មែរ” ចាប់អារម្មណ៍ខ្លាំងទៅលើ នារីស្រស់ស្អាតម្នាក់ ឈ្មោះ លីនដា ដែលត្រូវជាកូនស្រីពៅ របស់ ឯកឧត្តម យឹម លាង ពេក ក៏និយាយត្រង់ៗ ថា “ប្រៀបដូចជាព្រះនាងដែលកំពុងចូលរួមកម្មវិធីដ៏ធំមួយ ស្រស់ស្អាតខ្លាំងណាស់ «ឈ្មោះលីនដា»
កម្ពស់វិញប្រមាណ 1.84Cm +ទាំងកែង ជាកូនពៅរបស់ (ឧត្តមសេនីយ៍ឯក យឹម លាង)”។តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង នៅ សូនីតា ក៏និយាយដែរថា “ឮក្មួយ ជាកូន ឯកឧត្តម យឹម លាង និង លោកជំទាវ សុំសរសើរ ដោយស្មោះក្មួយ បានមួយចប់ បុណ្យសំណាងវាសនា ក្មួយខ្ពស់ណាស់ កំពស់ សម្រស់ ចំណេះដឹង កើតក្នុងត្រកូលអភិជនទៀត”។មិនទាន់អស់ទេ ម្សិលម៉ិញនេះដែរ ដោយសារតែគ្រប់គ្នាចង់ដឹងតម្លៃគ្រឿង អលង្ការ និងឈុតសំលៀកបំពាក់ របស់ កញ្ញា លីនដា ពេក ទើបម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Tep Chhun Cherrin
ចេញមុខទំលាយប្រាប់ រួចភ្ជាប់សារខ្លីមួយថា “ធម្មតាៗ សាមញ្ញៗ To someone ពាក់ទៅហោះមែន របស់ថ្លៃមិនមែនពាក់ទៅចេះហោះទេ តែស័ក្តិសមនឹងឋានៈ រួមតបស្នងការខិតខំរបស់ខ្លួនឯង🫶”។ក្នុងនោះ សំលៀកបំពាក់មានតម្លៃជាង 6 ពាន់ដុល្លារ, កាបូដៃ តម្លៃ 22700 $, ចិញ្ចៀនពេជ្រ 58758 $, ក្រវិលពេជ្រ 32000 $ ចុងក្រោយ ខ្សែក ពេជ្រ មានតម្លៃរហូតដល់ទៅ 280000 $ ឯណោះ សរុបទំាងអស់ មានតម្លៃ 611,758 $ អាចទិញផ្ទះវីឡា ដ៏ធំស្កឹមស្កៃមួយបាន។
Leave a Reply