ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ នាយចឺម ដែលមានឈ្មោះពិតសុខ មេសា ដែលរូបលោកធ្លាប់ជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប ផងដែរ នៅក្នុងក្រុមជាមួយនាយ ពាក់មី ផងដែរ កាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ដោយឡែក ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ក៏នៅតែមានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាពអាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង
នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គ្រប់គ្នា ធ្លាប់តែឃើញ នាយ ចឺម បង្ហាញភាពសប្បាយរីករាយ តែបើមកអានសារខាងក្រោមនេះវិញបានដឹងថា នាយ ចឺម ស្រឡាញ់ម្តាយខ្លាំងប៉ុណ្ណា ដោយរៀបរាប់ទំាងអារម្មណ៍ តាំងពីម៉ោងជាង២ ទាបភ្លឺ កាលពីកន្លងទៅថ្មីៗនេះ ថា ” ហេតុផល ដែលខ្ញុំស្រលាញ់ម្តាយខ្ញុំគាត់ផ្តល់កំណើតឲ្យខ្ញុំ គាត់ចិញ្ចឹមខ្ញុំ គាត់គិតពីខ្ញុំ នឹងខ្វល់ពីខ្ញុំគ្រប់ពេល គាត់មិនរករឿងខ្ញុំ ហើយគាត់មិនចេះបំផ្លាញអារម្មណ៍ខ្ញុំ គាត់តែងតែលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលា គាត់មិនចេះខឹងខ្ញុំ
អត់ហេតុផល គាត់សួរនាំខ្ញុំពេលដែលខ្ញុំទៅច្រៀងជិតឆ្ងាយ គាត់ស្រលាញ់ខ្ញុំមិនចេះប្រែចិត្ត គាត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ គាត់មិនចេះក្បត់ខ្ញុំ។ នេះហើយទឹកចិត្តម្តាយស្រលាញ់កូន គ្រប់រូប ផ្ញើជូនកូនៗល្អៗគ្រប់រូបទាំងអស់គ្នាលើលោក ទឹកចិត្តកូនប្រុសដែលស្រលាញ់គ្រួសារខ្លាំង”។យ៉ាងណាមិញ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ផ្អឺលម្តងទៀតហើយ ក្រោយដឹងថា ម្តាយ ចឺម សម្រេចឲ្យ ចឺម យកប្រពន្ធហើយ។ ចឺម ប្រាប់ថា “អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន”។មិនទុកយូរទេ ក្រោយម្តាយឲ្យយកប្រពន្ធ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២២ ចឺម
បង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់បាត់ ក្នុងឈុតសំលៀកបំពាក់កូនក្រមុំ និងកូនកំលោះ រួចប្រាប់ច្បាស់ៗថា “ដំណឹងល្អឆាប់ៗនេះហើយបាទ ត្រៀមតែលុយចងដៃ ទៅបងប្អូន ទាំងអស់គ្នា”។នារីរូបនេះត្រូវបានគេស្គាល់ មានឈ្មោះ កញ្ញា ប៉ុន សុរ៉ាវត្តី ជាអតីតកញ្ញាឯកភពផែនដីកម្ពុជា២០២០។ ឃើញភ្លាម ហ្វេនៗ ចូល comment ទំាងភ្ញាក់ថា ៖ លើកចុងក្រោយបានចង, ពិតប្រាកដហើយមែន ប្អូនប្រុស សំណព្វចិត្ត? បើពិត ពេលការហៅបងផងអូន, ប្រុសៗ កុំខមិនថាអោយ ចឺម ខូចដូចតែគ្នាទេ, មនុស្សប្រុសមានសង្សារច្រើន ក៏មិនប្រាកដសាវ៉ា, ចុមលឿនម្ល៉េះ, Congratulations។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply