ភ្នំពេញ ៖ មនុស្ស ២នាក់ជួបគ្នា អាចជានិស្ស័យយ៉ាងពិតប្រាកដ ព្រោះពេលខ្លះ មិនធ្លាប់ទាំងស្គាល់គ្នាពីមុនមក បែរធ្លាក់ក្នុងអន្លង់ស្នេហាយ៉ាងលឿន រហូតអាចក្លាយជាគូអនាគតនឹងគ្នា។ ជាក់ស្ដែង នារីដ៏សំណាងម្នាក់ បានជួបបុរសជាទីស្រលាញ់របស់ខ្លួន ស្គាល់ចិត្តគ្នា សម្រេចកាន់ដៃគ្នាទៅមុខ ដោយចាប់ផ្ដើមចេញពីការ Comment ឆ្លងឆ្លើយគ្នាជាង ១០០ Comment រហូតខាងប្រុសចូលស្ដីដណ្ដឹងតាមប្រពៃណី។នារីដ៏សំណាងរូបនេះ មានឈ្មោះ ហេង សុម៉ាវត្តី និងជាម្ចាស់គណនី Facebook ដែលមានឈ្មោះថា Aum Block បានសរសេររៀបរាប់ថា ៖ មិនដែលគិតទេថាមានថ្ងៃនេះ
ព្រោះវាជាស្នេហាតាម FB ដ៏ចម្លែក ស្នេហាគេផ្តើមតាម chat តែស្នេហាខ្ញុំគឺផ្តើមតាម comment។ មនុស្សមិនដែលស្គាល់គ្នាសោះ comment លើកទីមួយជាមួយគ្នា100 comment ជាង ហើយតាំងពីស្រលាញ់គ្នាមកគឺមិនដែលចេះ call ឬ video call ញ៉ែគ្នាដូចគូសង្សារគេមិច chat 24h យកម៉ង។ បើនិយាយពីរឿងជួបគ្នាវិញ មួយខែជួបបានតែ2ដងទេ អាសូរតែនៅឆ្ងាយគ្នាទៅមិនថាទេ នេះនៅជិតគ្នាបង្កើយសោះ
ពិបាកជួបគ្នាជាងស្នេហាឆ្លងទ្វីបទៀត។ ទោះវាចម្លែកបន្ដិចមែនតែការស្រលាញ់ដែលគាត់មានអោយខ្ញុំ វាកាន់តែកើនឡើងមិនដែលថយចុះ។ អរគុណប៉ិដែលចូលមកក្នុងជីវិតអូន ធ្វើអោយអូនស្គាល់ថាអ្វីដែលជាស្នេហាពិត។ ថ្ងៃដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាននិងសប្បាយចិត្តបំផុត គឺជាថ្ងៃដែលនាងបានឃើញមុខគ្រួសារសាច់ថ្លៃជុំគ្នាទាំងអស់
ជាមួយនិងគ្រួសាររបស់ខ្លួន ហើយពួកគាត់និយាយគ្នាសើចយ៉ាងសប្បាយរើករាយ និងដោយក្ដីស្រលាញ់ពេញចិត្តមកលើរូបនាង។ ជាកិត្តិយសដល់ល្អខ្លាំង ដែលនាងបានបំពេញជូនគ្រួសារនាង។ ដូចគេថាបានប្តីល្អសំណាង ប៉ុន្តែបើបានឪពុកក្មេកម្ដាយក្មេកល្អទៀត នោះហៅថា មហាសំណាង។ ជាចុងក្រោយខ្ញុំក៏សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានផ្ដាល់កិត្ដិយសមកចូលរួមក្នុងកម្មវិធីយើងខ្ញុំ។ ខ្ញុំសុំជូនពរដល់គ្រួសារទាំងអស់ អោយមានសុខភាពល្អនិងរកទទួលទានមានបាន។)
Leave a Reply