ពុទ្ធោរ.ន្ធ..ត់ចិត្ត! ជិតដល់ថ្ងៃរៀបការ ស្រាប់តែចាប់បានថាគូដណ្ដឹងមានអ្នកទី៣ ចុងក្រោយនាងសម្រេចធ្វើរឿងមួយនេះវិញ

សង្គម ៖ អាចនិយាយបានថា គឺជារឿងរ៉ាវមួយដែលអ្នកលេងបណ្ដាញអ៊ីនធឺណិតចូលមកបញ្ចេញមតិជាច្រើន ក្រោយពេលដែលមាននារីម្នាក់ចេញមកបង្ហោះរឿងរ៉ាវរបស់ខ្លួនថា” មិនប៉ុន្មានថ្ងៃទៀតទេ នឹងជិតដល់ថ្ងៃរៀបការហើយ តែបែរជាជួបរឿងនឹកស្មានមិនដល់ ព្រោះគាត់ចាប់បានថា មិត្តប្រុសរបស់គាត់មានអ្នកទី៣ ហើយនាងបានសរសេររឿងរ៉ាវលម្អិតផ្ទាល់ខ្លួននៅក្នុងហ្វេសប៊ុកដើម្បីទុកជាមេរៀនជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០ថ្ងៃមុនពេលរៀបការ «ការផុសលើកនេះ គ្រាន់តែចង់រៀបរាប់ទុក្ខសោក មិនបានគិតចង់បរិហាកេរ្តិ៍អ្នកណាទេ

គ្រាន់តែទុកជាមេរៀនដើម្បីដាស់តឿនខ្លួនឯង និងកុំឲ្យជួបមនុស្សប្រភេទនេះទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីរៀបការដែលខិតជិតមកដល់ នឹងត្រូវបានរំសាយ បើទោះបីជាពួកយើងរៀបចំចាត់ចែងសព្វគ្រប់រួចហើយក៏ដោយ យ៉ាងណាក៏ត្រូវបញ្ចប់ ខ្ញុំសម្រេចចិត្តល្អហើយខ្ញុំខុសខ្លួនឯង ត្រូវសុំអភ័យទោសគ្រប់គ្នាផងដែរ ជាពិសេសសុំទោសដល់ក្រុមគ្រួសារដែលធ្វើឲ្យខ្មាសគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុផលដែលបញ្ឈប់ពិធីរៀបការ ព្រោះខ្ញុំមិនល្អខ្លួនឯង

ទើបគាត់ទៅមានអ្នកថ្មីឲ្យគ្រប់យ៉ាងខុសលើតែខ្ញុំម្នាក់បានហើយ តើនេះជារង្វាន់អ្នកដែលស្មោះត្រង់មែនទេ? ហើយខាងក្រោមនេះគឺជាសារដែលអតីតស្វាមីរបស់ខ្ញុំបានផ្ញើទៅស្រីថ្មីរបស់គាត់ ទាំងដែលនាងក៏មានស្វាមីហើយដែរ តែស្វាមីរបស់នាងជាប់នៅធ្វើទាហាន។ ហើយនាងក៏ដឹងដែលថា យើងទាំងពីរនាក់ជិតរៀបការ តែមិនគិតថានាងធ្វើបែបនេះទៅរួចតែពេលនេះក៏ធ្វើអ្វីមិនកើតដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបាននិយាយជាមួយនាងក្រោយពេលដឹងរឿង

នាងក៏ទទួលស្គាល់កំហុស និងសុំទោសខ្ញុំរួចរាល់ហើយ។ ខ្ញុំនឹងមិននិយាយអ្វីដែលពាក់ព័ន្ធនិងនាងតទៅទៀតទេ ព្រោះគូដណ្ដឹងរបស់ខ្ញុំក៏មានចំនែកខុសដែរ ដូចពាក្យគេថាទំពួកមិនទៅ ភ្នៅក៏មិនមក។ ខ្ញុំមិនបន្ទោសអ្នកណាឡើយ ព្រោះបើខ្ញុំល្អគ្រប់គ្រាន់ គាត់ក៏គ្មានហេតុផលអ្វីទៅមានថ្មីដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីមុនខ្ញុំឆ្ងល់ណាស់ថា

ហេតុអ្វីគាត់មកផ្ទះយប់ជ្រៅ តែពេលសួរទៅ គាត់ក៏ឆ្លើយថាគាត់រវល់ធ្វើការ ហើយពេលដែលខ្ញុំឆែកទូរស័ព្ទគាត់ម្ដងៗគាត់ខឹងយ៉ាងខ្លាំង រហូតជិតដល់ថ្ងៃរៀបការខ្ញុំក៏ឆែកដឹងថា គាត់មានថ្មី។ ពេលនោះខ្ញុំខឹងខ្លាំងណាស់ ខឹងរហូតសុំបញ្ចប់ពិធីមង្គលការតែម្ដងទៅ ព្រោះមិនចង់ឲ្យខ្លួនឯងខ្មាសគេជាងនេះទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅថ្ងៃដែលខ្ញុំបានដឹងគ្រប់យ៉ាងខ្ញុំសុំមិនទ្រាំ និងមិនទទួលយកដាច់ខាត។ ហើយចាប់ពីពេលនេះតទៅខ្ញុំសុំឲ្យពួកគេទាំងពីរជួបរឿងខ្លោចផ្សាដូចដែលខ្ញុំធ្លាប់ជួប ខ្ញុំនឹងមិនលើកលែងទោសឲ្យអ្នកណាទាំងអស់ ព្រោះក្ដីសុខរបស់អ្នកទាំងពីរ ត្រូវប្ដូរជាមួយការឈឺចាប់របស់ខ្ញុំ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *