រំភើបជំនួស! ធុច សាលិ ត្រឡប់ពីសិក្សានៅក្រៅប្រទេស ស្រាប់តែបានរៀនបញ្ចប់ថ្នាក់ទី ១២ ប្រឡងបាក់ឌុបឆ្នាំនេះដែរ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់មហាជនសុទ្ធសឹងបានស្គាល់ និង ចាំពីក្មេងប្រុសឈ្មោះ សាលិ ដែលខ្សែជីវិតរបស់ក្មេងប្រុសរូបនេះ ត្រូវបានផ្លាស់ប្ដូរទាំងស្រុងពីក្មេងប្រុសលក់វត្ថុអនុស្សាវរីយ៍ ក្លាយជាក្មេងដ៏ល្បីឈ្មោះទទួលបានការទំនុកបម្រុងទៅរស់នៅ និង សិក្សានៅក្រៅប្រទេស ដោយសារទេពកោសល្យដ៏ពូកែ និង ភាពឆ្លាតវៃអាចនិយាយបាន ១៥ ភាសានោះ។ដោយឡែក ក្រោយពីបានរស់នៅ និង សិក្សានៅប្រទេសចិនប្រមាណជាង ៣ ឆ្នាំ ចាប់តាំងពីដើមឆ្នាំ ២០១៩ កន្លងទៅ

មកដល់ពេលនេះ សាលិ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ បន្ទាប់ពីសម្រាកពីការសិក្សា និង ត្រឡប់មករស់នៅស្រុកខ្មែរវិញ ព្រមទាំងបន្តការសិក្សាចំណេះដឹងទូទៅនៅសាលាខ្មែរប៉ុន្មានជាង ១ ឆ្នាំនេះផងដែរ។តួយ៉ាង បន្ទាប់ពីវិលត្រឡប់ពីសិក្សាក្រៅប្រទេស សាលិ ក៏ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងជាមួយភាពផ្លាស់ប្ដូររបស់លោកទាំងចំណេះដឹង សមត្ថភាពរបស់ក្មេងប្រុសរូបនេះកាន់តែពូកែ

ជាពិសេសនោះគឺចាប់អារម្មណ៍ខ្លាំងជាមួយរូបរាងរបស់ សាលិ ហាក់កាន់តែចម្រើនវ័យធំពេញរូបពេញរាង ដែលមើលទៅមុខមាត់កាន់តែស្រស់សង្ហាខ្លាំង។ដោយឡែក ថ្មីៗនេះ បើតាមបណ្ដាញសង្គម TikTok របស់បុគ្គលវ័យក្មេងដ៏ពូកែរូបនេះបានឱ្យដឹងថា លោកបានបញ្ចប់ការសិក្សាចំណេះដឹងទូទៅថ្នាក់ទី ១២ ហើយ ដែល សាលិ ក៏បានបង្ហាញវត្តមានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ ដោយទើបតែបញ្ចប់នៅថ្មីៗនេះ និង ទទួលបានពាក្យពេចន៍ជូនពរជាច្រើនពីមហាជនផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ

 

 


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *