ក្តុកក្តួលណាស់! លោក ផន ផល្លា បង្ហោះសារថា ក្មេងតូចអស់សង្ឃឹមហើយ ខ្ញុំកំពុងរៀបចំដឹកម្តាយពីពេទ្យរុស្សីដើម្បី

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ មានហេតុការណ៍ដ៏សែនរន្ធត់មួយ បានកើតឡើងចំពោះគ្រួសារមួយ និងទារកម្នាក់ អាយុ ២ខែ ។ លោក ផន ផល្លា ពោលទំាងទឹកភ្នែក អាណិតខ្លោចចិត្តថា “កូនអើយ ទើបតែចេញពីពេទ្យ មិនទាន់បានប៉ុន្មានផង ក៏លោកបងឡាន បានបុ..ក ទាំងកំរោល កាលពីម៉ោង២រំលងអធ្យាតយប់ម៉ិញនេះ។ខ្ញុំជឿថា បងប្អូនខ្លះនៅចាំក្មេងតូចម្នាក់នេះ ដែលបានឈឺ ហើយមិនមានលទ្ធភាព បញ្ជូនទៅព្យាបាល

ដែលក្រោយមក ខ្ញុំបានចុះទៅជួបកូនតូច ដែលទើបតែ មានអាយុមិនដល់ ២ខែរូបនេះ ដោយផ្ទាល់តែម្តង ដើម្បីរៀបចំឲ្យគេទទួលបាននូវការ ព្យាបាលដ៏ត្រឹមត្រូវមួយ។តាំងតែពីទទួលបាននូវការព្យាបាលនោះមក ក្មួយក៏មានភាពល្អប្រសើឡើងវិញ ហើយទើបតែពេទ្យអនុញ្ញាតឲ្យចាកចេញ ពីមន្ទីពេទ្យកាលពីថ្មីៗនេះទេ តែចៃដន្យអី ពេលធ្វើដំណើរមកដល់ត្រឹមស្ពាន ជ្រោយចង្វារ ក៏មានឡានលិចស៊ិស ស៊េរី ទំនើបមួយគ្រឿង បានបុ…កម៉ូតូ ដែលក្មួយតូចទើបតែបានជិះចេញពីពេទ្យនោះ បណ្តាលឲ្យរងរបួ.ស យ៉ាងធ្ង.ន់ធ្ង.របំផុត (បើតាមសភាព គឺអាចប្រឈម នឹងអាយុ ជីវិតផងដែរ)

(គ្រោះម្តងហើយ ម្តងទៀត កូន)។ងាកទៅអ្នកដែលដឹក ក្មួយប្រុស គេគឺជា ម្តាយបង្កើតរបស់ក្មួយតូចហើយ រួមទាំង បុរសម្នាក់ទៀត សុទ្ធតែរងរបួ.សធ្ង.ន់ធ្ង.រ ទាំងអស់ ដោយសង្ឃឹមរស់តិចណាស់ (ខ្ញុំទើបតែជួយឲ្យម្តាយកូនគេបានជួបគ្នាវិញ ឥឡូវបែរជាលោកឡានមិនមេត្តា អាយុជីវិតគ្នាសោះ)យ៉ាងណាមិញ រហូតមកដល់ម៉ោងនេះ ក្មួយតូចត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ម្តងទៀត នៅមន្ទីពេទ្យដដែល ជាមួយនឹង លោកយាយរបស់ខ្លួន ដែលត្រូវបានទាក់ ទងអោយទៅជួយមើលចៅនៅពេទ្យសារជាថ្មី ។

ហ៊ឹម…ខ្ញុំមានតែសូមអធិស្ឋានឲ្យក្មួយ ឆ្លងផុតនូវគ្រោះមួយនេះទៅផងចុះ។ជាចុងក្រោយ ខ្ញុំសូមអរគុណដល់បងប្អូន ទាំងអស់ ដែលបានយកចិត្តទុកដាក់ ព្រម ទាំងផ្តល់ក្តីអាណិតអាសូរ ចូលរួមជួយដល់ទារកតូចម្នាក់នេះ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២”។យ៉ាងណាមិញ មុននេះបន្តិច នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ លោកបង្ហូរទឹកភ្នែកម្តងទៀត រួចនិយាយទាំលោក ផន ផល្លា ងអួលដើម. ក ថា “ក្មេងតូចអស់សង្ឃឹមហើយ ខ្ញុំកំពុងរៀបចំដឹកម្តាយពីពេទ្យរុស្សី ដើម្បីទៅគន្ធបុប្ផារ ជួបកូនជាលើកចុងក្រោយ”។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *