ទីបំផុត G-Devith បានជួបប្អូនប្រុសរើសបាន បន្តោងខ្សែក អក្សរ “ជី” ដែលមានតម្លៃ 19900 ដុល្លារហើយរំភើបពេកលោក ដាក់រហ័សនាមហ្វេនម្នាក់នោះថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កំពូលតារាចម្រៀង K-Pop គឺ CL បានមកដល់ប្រទេសកម្ពុជាយើង ម្តងទៀតបាត់ ព្រមទំាងទទួលស្វាមគន៍ យ៉ាងកក់ក្តៅ និងច្រើនណាស់ ពីសំណាងក់ ហ្វេនៗ នៅប្រទេសកម្ពុជា ដែលឈរចាំទទួល នៅព្រលានយន្តហោះភ្នំពេញ កាលពី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នងុនោះដែរ Queen CL និងកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា បានបង្ហាញខ្លួនដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតប្រចាំឆ្នាំ VATTANAC វ ALL IN FESTIVAL នាល្ងាច ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ទីតាំងបរិវេណ OCIC ជ្រោយចង្វារ ជិតរង្វង់មូលនាងមច្ឆា ពិសេស កាន់តែញាក់សាច់ថែមទៀតនោះ បើក្រឡេកទៅមើលឆាកតន្ត្រីនេះវិញ

ពិតជាមិនធម្មតាឡើយ ដោយមិនត្រឹមតែមានធំប៉ុណ្ណោះទេ ថែមទំាងមានការរៀបចំភ្លើងទាក់ភ្នែកកប់ទៀតផង មិនឲ្យចាញ់ឆាក តន្ត្រី នៅក្រៅប្រទេសឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ នៅពេលកំពុងប្រគុំតន្រ្តីនោះ បន្តោងខ្សែក អក្សរ “ជី” លោក G-Devith ក៏បានជ្រុះបាត់ មិនដឹងទៅណា ហើយក៏មិនដឹងថា អ្នកណា ជាអ្នករើសបានដែរ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ហាងពេជ្រដ៏ល្បីមួយកន្លែង បានប្រាប់ឲ្យដឹងថា បន្តោងខ្សែកទំាងមូល ដែលមានអក្សរ “ជីដេវីត” គឺមានតម្លៃរហូតដល់ទៅ 19900 $ ឯណោះ ពិតជាថ្លៃកប់ពពក។ តួយ៉ាង ផេកមួយឈ្មោះ MY DitWay បានប្រកាសថា “ខ្សែកបងវីត ជ្រុះអក្សជី ថ្ងៃ concert CL រាំ លោតខ្លាំងៗពេក

បើមានអ្នករើសបានចង់អោយidolវិញ ចាំទាក់ទងគាត់ផងណារឺផេកហាងលក់គ្រឿងអលង្កា សេង ចិន្តា Page : Seng Chenda *បងវីតថាបើចង់យកទៅលក់ លក់នៅហាង សេង ចិន្តាបាន “។យ៉ាងណាមិញ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ G-Devith បាន live ប្រាប់ឲ្យដឹងថា បន្តោងខ្សែក អក្សរ “ជី” នេះ គឺរកឃើញវិញហើយ ដែលអ្នករើសបានគឺជា ហ្វេន របស់ខ្លួនថែមទៀតផង អរពេក G-Deivth សម្រេចធ្វើការណាត់ជួបដោយផ្ទាល់ទៀត រួចប្រាប់ថា “កន្លែងអក្សរ “ជី” ជ្រុះហ្នឹង មានហ្វេនគាត់រើសបាន ហើយគាត់ធ្វើការឡើងចុះ ភ្នំពេញ ឧត្តរមានជ័យ

ហើយឥឡូវគាត់បានទាក់ទងមកផេកហើយ តែមិនមែនផេកខ្ញុំទេ ប្រពន្ធគាត់ទាក់ទងទៅផេក Atomic គាត់ថាប្តីគាត់រើសបាន អ៊ីចឹងគាត់ចង់ឲ្យវិញ ហើយឥឡូវខ្ញុំឲ្យក្រុមការងារទាក់ទងគាត់ហើយ ខ្ញុំនឹងទៅជួបគាត់…”។ដូចបានសន្យា ទីបំផុត ជី ដេវីត បានជួបបុរសម្នាក់នេះហើយ ដែលរើសបានបន្តោងខ្សែក អក្សរ “ជី” ។ ទប់ចិត្តមិនជាប់រឿងនេះពេក G-Devith ប្រាប់ថា “The ជី is Back – ខ្ញុំតែងតែជឿជាក់ លើទង្វើរល្អ ថ្ងៃនេះ ប្អូនប្រុសជាអ្នករើសបាន ជី គាត់បានប្រគល់អោយខ្ញុំវិញ ជាទឹកចិត្តល្អ ធនធានល្អ ដើរមួយជុំផែនដី ទើបបានជួប បងប្អូនអាចហៅឈ្មោះគាត់បាន គាត់ឈ្មោះ រិទ្ធ ចិត្តល្អ ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *