ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រ..ន្ធ…ត់មួយនៅលើស្ពានជ្រោយចង្វារ បណ្ដាលឲ្យមនុស្សប្រមាណបួនប្រាំនាក់រងរបួសធ្ងន់ស្រាល ដេករដូករណែលលើស្ពាន ដោយសាររថយន្តបើកបរដោយមនុស្សស្រវឹង បានធ្វើឲ្យសាធារណជនជាច្រើនចាប់អារម្មណ៍ខ្លាំង ព្រោះតែក្នុងចំណោមជនរងគ្រោះទាំងអស់ មានទារកអាយុទើប ២ខែម្នាក់ដែរ។ តែអ្វីដែលគ្រប់គ្នាអាសូរជាងគេ គឺគ្រួសារទារកនេះហើយ ដោយអ្នកទាំងបីត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ៣កន្លែងផ្សេងៗគ្នា។ដោយឡែក នៅយប់ថ្ងៃទី៥ ខែធ្នូ ស្រាប់តែឃើញម្ដាយរបស់ទារកខាងលើ ដែលជាជនរងគ្រោះម្នាក់ដែរ ត្រូវគេរាយការណ៍ថាបានដើរចេញពីមន្ទីរពេទ្យឯកមួយកន្លែង
ដោយដៃបន្តោងសេរ៉ូមក្នុងអាការៈរបួសភ្នែកខាងឆ្វេងមើលមិនឃើញ ហើយក្បាលនៅឈឺចុកចាប់។ មូលហេតុដែលចេញ ដោយសារពុំមានប្រាក់ព្យាបាលបន្ត ដែលមួយថ្ងៃអ្នកស្រីម្នាក់ឯងត្រូវចំណាយអស់ ៣៣៥ដុល្លារ។យ៉ាងណាមិញ អ្នកបើកម៉ូតូ (អ្នកជួយយកអាសា មិនមែនស្វាមី) ឌុបអ្នកស្រី និងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរលោកសង្ឃក្នុងស្ថានភាពប្រេះលលាដ៍ក្បាល។ ឯក្មេងប្រុសអាយុទើប ២ខែខាងលើ របួសធ្ងន់ធ្ងរជាងគេ គឺឈា-ម-កកក្នុងខួរក្បាល ដកដង្ហើមដង្ហក់ និងខ្ទាំសួតទាំងសងខាង ឯលទ្ធភាពនៃការសង្គ្រោះក្រោម ៥០% ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកសារព័ត៌មាន
ដែលបានសួរលោកគ្រូពេទ្យ។ចំណែកសំណងដែលអ្នកទាំង៣ ទទួលបានពីជនបង្កហេតុបានតែ ២៥០០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់ម្ដាយទារកដដែល។ អ្នកស្រីថា ក្រោយកើតហេតុតែប៉ុន្មានម៉ោង អ្នកតំណាងខាងគ្រួសារជនបង្កបានទៅដល់មន្ទីរពេទ្យដែលអ្នកស្រីចូលព្យាបាល ហើយគេបានដាស់ប្អូនអ្នកស្រីមកពិភាក្សាគ្នារឿងសំណង ដោយគេឲ្យដំបូងចំនួន ៣០០០ដុល្លារ តែប្អូនស្រីអ្នកស្រីមិនយល់ព្រមព្រោះតិចពេក។ ហើយអ្នកតំណាងដដែល បានទៅរកម្ដាយបង្កើតរបស់អ្នកស្រីវិញ គាត់ក៏យល់ព្រមយកសំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ដោយសារអារម្មណ៍គាត់នៅភ្លេចភ្លាំងតក់ស្លុត
ខណៈប្រាក់ថ្លៃព្យាបាលក៏មិនទាន់មាននៅខ្លួនសោះ។ យ៉ាងណាជន បង្កនៅជាប់បណ្ដឹងអាជ្ញារដោយស្វ័យប្រវត្តិមួយទៀត មិនទាន់រួចខ្លួននោះទេ។យ៉ាងណានៅយប់ដដែលនោះ ក៏មានអ្នកសារព័ត៌មានក្រុមលោកសុវណ្ណរិទ្ធី បានពាំនាំយកថវិកាចំនួន ៩២០០ដុល្លារ ដែលរៃអង្គាសពីសប្បុរសជន ទៅប្រគល់ជូនអ្នកស្រីរួចហើយដែរ។ ឯសប្បុរសជនមួយក្រុមទៀតដឹកនាំដោយអ្នកសារព័ត៌មាន លោក រង្សី ក៏ទទួលប្រាក់ពីសប្បុរសប្រមាណ ១៤០០០ដុល្លារហើយ
តែលោកមិនទាន់ប្រគល់ជូនគ្រួសារនៅរងគ្រោះនៅឡើយ ដោយលោកបើកទទួលប្រាក់គ្រប់រយៈពេល ៣ថ្ងៃសិន។គួរបញ្ជាក់ថា នៅយប់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ កូនប្រុសអាយុ ២ខែរបស់ស្ត្រីខាងលើ មានអាការៈមិនស្រួលខ្លួនក៏ពឹងអ្នកស្គាល់ជួយយកអាសា(ឯស្វាមីចុះចោល) ឌុបម៉ូតូជូនមកពេទ្យគន្ធបុប្ផាទាំងយប់ តែពេលមកដល់ពេទ្យ គ្រូពេទ្យពិនិត្យរួចប្រាប់ថា អាការៈក្មេងមិនអី ក៏បើកថ្នាំរួចត្រឡប់មកផ្ទះវិញទាំងយប់។ នៅពេលធ្វើដំណើរដល់លើស្ពានជ្រោយចង្វារ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus NX200T ពាក់ស្លាកលេខ ភ្នំពេញ 2BB 9989 បើកបរដោយបុរសម្នាក់ រួមនឹងអ្នកដំណើរម្នាក់ស្រវឹងទាំង ២នាក់ បានបើកភ្លើងហ្វា ហើយម៉ូតូអ្នកស្រីបានអែបកៀនដែរ តែរថយន្តនោះនៅតែបុកពីក្រោយ៕
Leave a Reply