ទស្សនាទិដ្ឋភាពពិធីមង្គលដ៏ធំចុងឆ្នាំ ២០២២ របស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ពេលល្ងាច រំលេចទៅដោយផ្កាស្រស់ៗ ប្រណីតស្អាតដូចឋានសួគ៌ក្រោមមេឃ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា កាលពី ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ គេប្រទះឃើញ ពិធីមង្គការដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ នប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រីនាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី អមដោយការតុបតែង សុទ្ធតែផ្តាស្រស់ៗមើលទៅពិតជាស្អាតទាក់ភ្នែកខ្លាំងណាស់។ ដោយឡែក មង្គលការដ៏ធំនៅចុងឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ របស់គ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា កំពុងធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន

នាំគ្នាកោតសរសើរជាពន់ពេកទៅលើគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក ប្រៀបដូចឋានសួគ៌លើដី។ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និង លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សា

ផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវជាកូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង លោកជំទាវ ជា សុផាកន្នី។ពិធីដ៏អធិកអធមខាងលើ បានប្រារព្ធឡើងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមហាសាលរបស់ឯកឧត្តម ជា សុផារ៉ា ស្ថិតនៅទួលសង្កែទី ២

ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនសម្បើមដែលសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គម។ជាមួយគ្នានោះ ងាកមកមើលទិដ្ឋភាពក្នុងកម្មពិធីពិសារភោជនីអាហារនាពេលល្ងាចនៃពិធីជ័យមង្គលដ៏ធំនេះវិញ ដែលបានរៀបចំឡើងនៅក្នុង OCIC Wedding Center រឹតតែអធិកអធម និង សែនប្រណីតត្រជាក់ភ្នែកខ្លាំង ដែលមានការតុបតែងរចនាលំអផ្កាស្រស់ចម្រុះពណ៌ និង ទិដ្ឋភាពរោងទាំងមូលរំលេចដោយពណ៌កាប់ស្តាំងប្រៀបដូចក្នុងរឿងព្រេងនិទាន៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *