អុញនោះ! ទើបឃើញនៅជាមួយគ្នាមិនទាន់បានប៉ុន្មានផង ខណៈនេះស្រី​ស្អាតឡុ​ង ម៉ា​នី​ន ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ ថុ​ល សុ​ភិ​ទិ គឺដោយសារតែ (មានវីដេអូ)

ភ្នំពេញ ៖ នេះជា​រឿង​មួយ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន នៅ​សុខ​ៗ​អ្នកលក់​អន​ឡាញ​រូប​ស្រស់ ឡុ​ង ម៉ា​នី​ន ( long Manin ) ដែល​តែងតែ​បង្ហាញ​ភាព​ស្និ…ទ្ធស្នា..ល​ផ្អែ…មល្ហែ..ម ស្វី​ត​ៗ​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​តារាចម្រៀង​ប្រុស​មាន​មន្ត​ស្នេហ៍ លោក ថុ​ល សុ​ភិ​ទិ តាម​រយៈ​រូបភាព វី​ដេ​អូ យ៉ាងច្រើន​ហូរហែ ដែល​អ្នក​នាង​តែងតែ​បង្ហោះ​ជា​រឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​នានា ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​បេះដូង​នោះ

ស្រាប់តែ​ប្រកាស​ជា​សារ​ធារ​ណៈ​នៅ​លើ​បណ្ដាញ​សង្គម រឿង​ចែកផ្លូវ​គ្នា​ជាមួយ​តារាចម្រៀង​ប្រុស​រូប​នេះ ក្រោយ​ទទួល​រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​សំណាក់​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​។ជា​ការ​ពិត​ណាស់ រាល់ពេល​បង្ហោះ​រូបភាព​ស្វី​ត​ៗ និង​ស្និ..ទ្ធស្នា..ល​ជាមួយ​គ្នា មិន​ថា​លើ​បណ្ដាញ​សង្គម Facebook Tik Tok ឬ Instargram ឡើយ ស្រី​ស្អាត​មេម៉ាយ​កូន​១ ឡុ​ង ម៉ា​នី​ន និង​តារា​ច្រៀង​ប្រុស ថុ​ល សុ​ភិ​ទិ ដែល​ត្រូវជា​សង្សារ​នឹង​គ្នា​នោះ

តែងតែ​ទទួល​រង​ការ​រិះគន់​ឥត​ឈប់​ឈរ​ពី​សំណាក់​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ថា មិន​សាក​សម​នឹង​គ្នា​។ យ៉ាងណា​ក៏​ដោយ ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​បង្ហាញ​ការ​ពេញចិត្ត និង​ចង់អោយ​អ្នក​ទាំង​២​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ និង​ច្បាស់លាស់​ជាមួយ​គ្នា​ទៀត​ផង​។ដោយឡែក បើ​ក្រឡេក​មក​មើល អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញមតិ​រិះគន់​យ៉ាង​ចាស់ដៃ អម​ជាមួយ​ពាក្យពេចន៍​ស្ទើរតែ​មិន​អាច​ទទួលយក​បាន​ថា

«​លោក ថុ​ល សុ​ភិ​ទិ មិន​គួរ​យក​ខ្លួន​មក​ខូច​ឈ្មោះ និង​ធ្លាក់​ប្រជាប្រិយភាព ព្រោះតែ​អ្នក​នាង ឡុ​ង ម៉ា​នី​ន ឡើយ​»​។ រីឯ​ខ្លះ​ក៏​និយាយ​ថា «​លោក ថុ​ល សុ​ភិ​ទិ ជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ និង​ទើបតែ​រះ​ឡើង មិន​គួរ​មក​ស្រលាញ់​អ្នក​នាង ឡុ​ង ម៉ា​នី​ន ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​១ ហើយ​បែក​ស្លុយ​ជាដើម​»​។ សូម​បញ្ជាក់​ថា ក្នុង​ពាក្យ​សម្ដី​ដែល​និយាយ​មក​នោះ គឺ​ធ្ងន់​ៗ ហាក់​មើល​ងា​.​យ និង​ប្រមា​.​ថ​អ្នក​នាង ឡុ​ង ម៉ា​នី​ន ខ្លាំង​ៗ​តែ​ម្ដង ដែល​ពាក្យ​ទាំងនោះ

យើង​មិន​អាច​លើកយក​មក​និយាយ​បាន​ឡើយ​។យ៉ាងណាមិញ ក្រោយ​ទទួល​រង​ការ​រិះគន់​រហូត​ទទួលយក​លែង​បាន ស្រាប់តែ​នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ​នេះ អ្នកលក់​អន​ឡាញ​ដ៏​ល្បីឈ្មោះ អ្នក​នាង ឡុ​ង ម៉ា​នី​ន បាន​ប្រកាស​អំពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​លោក ថុ​ល សុ​ភិ​ទិ ដោយ​បង្ហោះ​សារ​មួយ​ឃ្លា​ទាំង​ក្ដី​ឈឺចាប់​ថា «​ចាប់ផ្តើម​ពី​មនុស្ស​ដែល​មិន​ស្គាល់គ្នា​សោះ ចុង​ក្រោយ​ក៏​ក្លាយជា​អ្នក​ដទៃ​»​។ស្រី​ស្រស់ ម៉ា​នី​ន បាន​បង្ហោះ​សារ​បន្ត​ទៀត​ថា «​លែង​បាន​ទើស​ពួក​ខ្ញុំ​ទៀត​ហើយ​ណា នៅ​ច្រើន​ទៀត​តែ​ខ្ជិល​ផុស ពាក្យ​ធ្ងន់​ៗ​ពេក​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់អោយ​គាត់​មានឈ្មោះ​មិនល្អ​ដោយសារ​មាន​សង្សារ​ដូច​ខ្ញុំ​ទេ ទើប​សម្រេចចិត្ត​ចាកចេញ មិន​ចង់អោយ​ប៉ះពាល់​ក្តី​ស្រមៃ​គាត់ ស្រឡាញ់​ខំតស៊ូ​មក​យូរហើយ​»​។បើ​ក្រឡេក​មក​ចាប់អារម្មណ៍​តារាចម្រៀង​ប្រុស លោក ថុ​ល សុ​ភិ​ទិ ឯណេះ​វិញ ក្នុង​ថ្ងៃ​តែ​មួយ​លោក​ក៏​បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​បាត់បង់​អ្នក​»

ដោយ​អត្ថន័យ​បទ​នេះ ហាក់​ឈឺចាប់​យ៉ាង​ខ្លាំង ខណៈ​អ្នក​នាង ឡុ​ង ម៉ា​នី​ន ក៏​បាន​ធ្វើការ​ស៊ែរ​បទ​ចម្រៀង​នោះ ដោយ​ភ្ជាប់​ជា​មួយ​សំ​ណេ​រ​មួយ​ឃ្លា​ថា «​បញ្ហា​ដែល​យើង​ជួប គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ជាង​ពួក​យើង​ទេ បែប​នឹង​ទៅ​ល្អ​ហើយ​»​។ទន្ទឹម​នឹង​ទទួល​រង​ការ​រិះគន់​ជា​ហូរហែ​ឥត​ឈប់​ឈរ រហូត​ឈាន​ដល់​ការ​ប្រកាស​ចែកផ្លូវ​គ្នា​នេះ មហា​ជន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​មួយ​ចំនួន​ធំ ក៏​បាន​បង្ហាញ​ការ​ពេញចិត្ត និង​ចង់អោយ​អ្នក​ទាំង​ពីរ​ក្លាយជា​គូស្នេហ៍​ច្បាស់លាស់​ផង​ដែរ​។មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា «​សិទ្ធិ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​ទេ គាត់​ស្រលាញ់​គ្នា​ជា​រឿង​របស់​ពួក​គាត់

ណាមួយ​បង ម៉ា​នី​ន ក៏​ជា​មនុស្ស​ស្រី​ដែល​ល្អ ចេះ​រកស៊ី មាន​ភាព​តស៊ូ សាក​សម​ណាស់​ដែល បង​ភិ​ទិ ស្រលាញ់ មិន​ដូច​អ្នក​រិះគន់​គេ​នឹង​ស្រួល​មិន​ស្រួល​រក​អង្ករ​ដាំបាយ​ហូប​មួយ​ថ្ងៃ ៣ ពេល និង​បាន​ផង​»​។ ខ្លះ​ទៀត​លើក​ឡើង​ថា «​ក្នុង​នាម​ខ្ញុំ​ជា​អ្នកគាំទ្រ​បង​ទាំង​ពីរ​នាក់ ខ្ញុំ​ពេញចិត្ត និង​ស្រលាញ់​ទ្វេ​ដង ដែល​ឃើញ​បង​ទាំង​ពីរ​អ្នក​ស្រលាញ់​គ្នា​»​។ ជាមួយ​គ្នា ក៏​នៅ​មាន​មតិ​ល្អជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​លើកយក​មក​និយាយ​រៀបរាប់ និង​ជម្រាប​ជូន​អស់នោះ​ឡើយ​។គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក លោក ថុ​ល សុ​ភិ​ទិ បាន​បដិសេធ និង​បញ្ជាក់​ច្បាស់​ៗ​ថា បច្ចុប្បន្ន​លោក​គ្មាន​ស្នេហា ឬ​សង្សារ​ឡើយ​។ តារាចម្រៀង​ប្រុស​រូប​នេះ ប្រាប់​ពី​មូលហេតុ​ថា ទី​មួយ

ព្រោះ​លោក​នៅ​ក្មេង ចាំ​អាយុ​ច្រើន​ជាង​នេះ​បន្តិច ចាំ​គិតគូរ​រឿង​គូ​អនាគត​ក៏​មិន​ទាន់​ហួសពេល​ដែរ មួយទៀត​លោក​ចង់​ផ្ដោត​លើ​ការងារ​សិល្បៈ​ដែល​លោក​ស្រលាញ់​អោយ​បាន​ច្រើន និង​សម្រេច​បាន​នៅ​ក្ដី​ស្រមៃ​របស់​លោក​។តារាចម្រៀង​ប្រុស​រូប​នេះ​បា ន​ប្រាប់​បន្ត​ថា ចំពោះ​គ្រួសារ​លោក​មិន​បាន​ស្អប់ខ្ពើម ឬ​រើសអើង និង​មិន​បាន​ហាមឃាត់​លោក​មិន​អោយ​ស្រលាញ់​ស្ត្រី​មេម៉ាយ​នោះ​ឡើយ ហើយ​ចំពោះ​លោក​ផ្ទាល់​ក៏​ដូច​គ្នា តែ​គ្រាន់​ថា រវាង​លោក និង​នារី​ដែល​ជា​ស្ត្រី​មេម៉ាយ​នោះ មិន​អាច​ក្លាយជា​ការ​ពិត​បាន​ឡើយ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ថុ​ល សុ​ភិ​ទិ ជាមួយ​បទ​សម្ភាសន៍​របស់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​កន្លង​ទៅ​នេះ ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *