ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា កន្លងទៅ គេប្រទះឃើញ ពិធីមង្គការដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ នប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រីនាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី អមដោយការតុបតែង សុទ្ធតែផ្តាស្រស់ៗ មើលទៅពិតជាស្អាតទាក់ភ្នែកខ្លាំងណាស់។ដោយឡែក នាព្រឹកនេះ នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ចៅស្រី ម្នាក់ទៀតហើយ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា
ក៏បានចូលរោងការតាមប្រពៃណីខ្មែរផងដែរ ហើយចៅស្រីរូបនេះ ឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ គឺជាកូនស្រី របស់ លោកជំទាវ ជា សុផាកន្នី និង ឯកឧត្តម អ៊ាង សុផល្លែត រៀបការជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ប៉ែន សំអាតសុទ្ធចិត្ត ត្រូវជាកូនប្រុស របស់ លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត។ ក្នុងនោះដែរ កម្មវិធីដ៏កក្រើកនេះ បានរៀបចំធ្វើឡើងនៅ ភូមិគ្រឹះ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ទាល់តែម្តង
រីឯកម្មវិធីពេលល្ងាច ជួបជុំគ្នា ពិសារអាហារ គឺរៀបចំធ្វើឡើងនៅ OCIC។ យ៉ាងណាមិញ គេឃើញថ្នាក់ដឹកនាំធំៗ ក៏មានវត្តមានចូលរួមទៀត មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, អ្នកឧកញ៉ា គិត ម៉េង, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន រួមនិងថ្នាក់ដឹកនាំ កំពូលៗ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។កាន់តែញាក់សាច់ថែមទៀតនោះ
បើក្រឡេកទៅមើលការតុបតែង ទំាងក្នុង និងក្រៅ ផ្ទះវិញ គឺរំលេចទៅដោយការតុបតែងផ្កាស្រស់ៗ ស្អាតទាក់ភ្នែកខ្លាំងណាស់ ដូចឋានសួគ៌ អ៊ីចឹង មើលហើយ ធ្វើឲ្យ គ្រប់គ្នាសរសើរព្រាត ថាពិតជាស្អាតខ្លាំងណាស់។ ប្រភពរូបភាព ៖ One Memory, ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, Best Solution
Leave a Reply