អាយុទើប ៣ ឆ្នាំ កូនប្រុសអ្នកនាងឱក សុគន្ធកញ្ញា និយាយភាសាអង់គ្លេសឡើងឡូយដូចបរទេស (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី ទើបតែរៀបការពិធីជប់លៀងខួបកំណើតគម្រប់អាយុ ៣ ឆ្នាំយ៉ាងកក់ក្ដៅមួយឱ្យទាយាទដំបូងរបស់ពួកគេ គឺកុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កាលពីពេលថ្មីៗកន្លងនេះទៅប៉ុណ្ណោះ។ដ្បិតថាអូន ឆលី មានអាយុទើបតែ ៣ ឆ្នាំ ប៉ុន្ដែកុមារាតូចរូបនេះ

បានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាតាំងពីក្មេង ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ ជាពិសេស ឆលី រឹតតែមានភាពឆ្លាតវៃក្នុងការនិយាយភាសាបរទេស ពោលគឺភាសាអង់គ្លេស។យ៉ាងណាមិញ ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផេករបស់អូន ឆលី

បានបង្ហោះសកម្មភាពអ្នកប្រុសតូចរូបនេះកំពុងញ៉ាំអាហារជាមួយលោកប៉ា ក្នុងនោះ ឆលី បានប្រើប្រាស់ភាសាអង់គ្លេសនិយាយជាមួយលោកប៉ាយ៉ាងរត់មាត់ ខណៈរូបគេទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ។ភាពឆ្លាតវៃរបស់អូន ឆលី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន លើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀនកូនរបស់កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *