ក្តុកក្តួល! សុវត្ថិឌី ធារីកា អត់ពីអ្នកមានគុណទៅ ត្រូវដើរតួជាម៉ាក់ប៉ាជូនប្អូនប្រុស មកប្រឡងបាក់ឌុប រំជួលចិត្តពេក ធារីកា ទម្លាយរឿងមួយនេះថា (មានវីដេអូ)

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីរសៀលម៉ោង 3 នា ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ឪពុកម្តាយ របស់ តារាចម្រៀង សុវត្ថិឌី ធារីកា បា​នលាចាកលោកនេះបាត់ទៅហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន ធ្លាក់ចូលទឹកប្រឡាយ នៅស្រុកឆែប ខេត្តព្រះវិហារ ដោយត្រឹមតែ 5 នាទី សោះ អ្នកទំាងពីរ បានបាត់បង់ជីវីតភ្លាមៗ នៅកន្លែងកើតហេតុ។យ៉ាងណាមិញ ប្រិយមិត្តបងប្អូនជាច្រើនប្រាកដជាជ្រាបដឹងហើយថា នាព្រឹក ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃទី១ នៃដំណើរការ សំណេរនៃវិញ្ញាសាការប្រឡង

សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ក្នុងនោះដែរ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់

ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ឆ្លៀតក្នុងឱកាសនោះ គេឃើញ សុវត្ថិឌី ធារីកា ដើរតួជាឪពុកម្តាយ នាំ ប្អូនប្រុសបង្កើតមកប្រឡង ទំាងទឹកមុខរីករាយ

ព្រមទំាងពោលពាក្យមួយឃ្លាជាភាសាអង់គ្លេសថា “Love you #Dodo”។ហើយម្សិលម៉ិញនេះ ធារីកា ក៏រំជួលចិត្តផងដែរ ខណៈគ្មានវត្តមាន ប៉ាម៉ាក់ ដោយពោលថា “មុនពេលប្រឡងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុស ឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះ មិនដូចឆ្នាំមុន

ព្រោះយើងមិនមានប៉ាម៉ាក់ ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។
សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង។ ស៊ូស៊ូ 04/012/2022 សុវត្ថិឌី ធារីកា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *