ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្រោយលែងលះជាមួយ អតីតតារាសម្តែង អ្នកនាង កែវ វល័ក្ខ រួចមក ក៏បានធ្វើពិធីសែនព្រេនតាមប្រពៃណី ជាមួយ អ្នកលក់ដូរតាមអនឡាញដ៏ល្បី អ្នកនាង យូ លីណា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ តួយ៉ាង ក្រោយសែនព្រេន ពួកគេក៏បានដឹកនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់។ដោយឡែក អ្នកនាង កែវ វល័ក្ខ ក្រោយលែ,ងលះជាមួយ ឧកញ៉ា លាន អាហ្វ្រីលគីនីនរួចមក អ្នកនាង ក៏បានភ្ជាប់ពាក្យជាមួយបុរសម្នាក់
កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ តែមិនទាន់ក្លាយជាប្ដីប្រពន្ធនៅឡើយទេ។ អ្នកមេម៉ាយកូនបួនរូបនេះ បានបញ្ជាក់ថា នាងមិនទាន់បានរួមរស់ក្រោមដំបូលជាមួយគ្នាទេ។ទោះពួកគេ មានដៃគូជីវិតរៀងខ្លួនៗក៏ពិតមែន តែជ,ម្លោះរបស់ពួកគេកើតឡើងជាហូរហែ ដោយកាលពីប៉ុន្មានខែមុន ទើបតែមានបញ្ហាជាមួយគ្នា រាងស្ងប់ស្ងាត់មួយរយៈ
ស្រាប់តែពេលនេះ មានរឿងថ្មីជាមួយគ្នា ម្ដងទៀត ពេលឧកញ៉ា លាន អាហ្វ្រីលគីនីន ទៅមើលកូននោះ។ក្នុងនោះដែរ អ្នក អ្នកនាង កែវ វល័ក្ខ បានឡាយវីដេអូ និយាយឥតសំចៃ ដោយប្រើពាក្យអសុរោះជាច្រើន។ ក្រោយឡាយចប់ អ្នកនាង បានបង្ហោះរូបជាមួយកូនស្រី អមដោយសារថា «Good morning ខ្ញុំអ្នកដាំ ខ្ញុំអ្នកស្រោចទឹក ពេលបានផល ចង់មកបេះផ្លែ មិនអាចទេអាក្អូនឆ្លងសា,កស,ពបងសិនទៅ»។ងាកមក ឧកញ៉ា លាន អាហ្វ្រីលគីនីន បានឡាយវីដេអូ ត្រឡប់ទៅវិញ
ក្នុងនោះ លោកបានលើកឡើងថា គ្រាន់តែរឿងទៅមើលកូន ក៏មិនបានទៀត ចុះលោកខំចិញ្ចឹមឡើងប៉ុនៗណាណីអស់ហើយ គ្រាន់តែខានចិញ្ចឹម៦ខែសោះ អត់ចង់ឲ្យទៅមើលកូន។ឆ្លៀតក្នុងការនិយាយឆ្លើយតបទៅនឹងអតីតភរិយានោះ, ឧកញ៉ា លាន អាហ្វ្រីលគីនីន ក៏បានទ,ម្លាយរឿងដ៏រសើបមួយថា ខ្លួនមិនមែនតារាសម្ដែងទេ តែខ្លួនដឹកនាំអ្នកសម្ដែង, ខ្លួនធ្លាប់ស៊ីអ្នកសម្ដែង ធ្លាប់ឆីអ្នកតួកុន។ លោកថា លាន អាហ្វ្រីលគីនីន ស៊ីតាមសម័យ, សម័យល្បីអ្នកចម្រៀង យកប្រពន្ធអ្នកចម្រៀង, សម័យល្បីតួកុន យកប្រពន្ធតួកុន, សម័យអនឡាញ យកប្រពន្ធអនឡាញ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖
https://youtu.be/QNU5bA28Jts
Leave a Reply