ហ្វេសប៊ុក ៖ ក្មេងប្រុសម្នាក់អាយុប្រមាណ ១៣ ទៅ ១៤ឆ្នាំ បានយកលុយទៅទិញទូរស័ព្ទនៅហាងលក់ទូរស័ព្ទមួយកន្លែងដោយមានប្រាក់ត្រឹមតែ ៤០$ ប៉ុណ្ណោះ ឯតំលៃវិញមានចាប់ពី៦០$ ឡើងទៅ។ ប៉ុន្តែដោយសារឮពាក្យប៉ុន្មានម៉ាត់របស់ក្មេងប្រុសនោះបែរជាអ្នកលក់ព្រមលក់ឲ្យដោយមិនគិតថាខាតចំនេញឡើយ។អ្នកលក់ទូរស័ព្ទមានគណនីហ្វេសប៊ុកឈ្មោះ Som So Na Pha បានសរសេររៀបរាប់ដោយក្តីមេត្តាថា ៖
«ក្មេងប្រុសម្នាក់មកទិញទូរស័ព្ទ សួរខ្ញុំថាអ៊ីមានអា ៤០$អត់? ខ្ញុំថាមាន ហើយគាត់និយាយថា អ៊ី…!ខ្ញុំមានតែលុយរាយយកអត់? ខ្ញុំក៏និយាយថា ឲ្យតែចាយកើតយកទាំងអស់។ខ្ញុំយកអាតំលៃ៦០$ គិតឲ្យគាត់តែ ៤០$ គាត់ថា អ៊ី…ខ្ញុំអត់មានលុយគ្រប់ទេ សន្សំលុយទម្រាំបានប៉ុណ្ណឹងសន្សំបួនប្រាំខែហើយ ខ្ញុំនិយាយថា អ៊ីគិតតែ ៤០$ទេ
(គាត់បើករ៉ឺម៉កកង់បីលក់នំបញ្ចុកជិះកាត់មុខតូបខ្ញុំរាល់ថ្ងៃ អាណិតណាស់នៅតូចអាយុប្រហែល ១៣/១៤ឆ្នាំសោះ»។ ក្មេងមានតែពាក្យអរគុណ លើកដៃសំពះ។ក្រោយពីម្ចាស់ហាងព្រមលក់ទូរស័ព្ទឲ្យក្មេងប្រុសក្នុងតំលៃ ៤០$នោះរួចមក អ្នកលេងបណ្ដាញសង្គមជាច្រើនបានកោតសរសើរចំពោះគាត់ជាខ្លាំង ព្រោះតែទីមួយគាត់មានចិត្តស្រលាញ់មានក្តីមេត្តាចំពោះអ្នកក្រ ឯមួយវិញទៀតគាត់ចូលរួមគាំទ្រប្រាក់រៀលខ្មែរទោះបីជាលុយរាយយ៉ាងណាក៏គាត់នៅតែទទួល ពិតជាអរគុណចំពោះគាត់ខ្លាំងណាស់៕
Leave a Reply