ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា បុរសដែលជាអ្នកដឹកជញ្ចូនអាហារ ក្រុមហ៊ុន ផេនដា ម្នាក់ តស៊ូ ធ្វើការងារ ទាំងមិនសូវបានហូបចុក រហូត បានខ្យ….ល់គបណ្ដាលឲ្យបាត់បង់ជីវិត ទាំងវ័យក្មេងខណៈពេល រង់ចាំយកអាហារឲ្យភ្ញៀវ បានធ្វើអៅយមហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានក្ដីត-ក់ស្លុ-ត សោកស្ដាយ៕ដោយឡែក រឿងកាន់តែធ្វើឲ្យមហាជន កាន់តែបង្ហាញក្ដីអាណិតថែមទៀតនោះ គឺ ពេលបានឃើញទិដ្ឋភាពក្នុងពិធីបុណ្យស—ព បុរសខាងលើ ដោយម្នាក់ៗ ស្ទើរតែគ្មានសារតីក្នុងខ្លួន ព្រោះមិនស្មានថា នៅសុខៗទៅធ្វើការងាររកប្រាក់សុខៗ ស្រាប់តែត្រូវឃ្លាតរហូត ទាំងមិនបានលានរណាម្នាក់។ក្នុងឱកាស ចូលរួមពិធីបុណ្យ ក្រុមការងារ នៃក្រុមហ៊ុន foodpanda ក៏បានយកទឹកប្រាក់ ជាង ២ម៉ឺនុដុល្លារ ដែលទទួលបានពីសប្បុរសជន
ទៅផ្តល់ជូន ក្រុមគ្រួសារ នៃស-ពបុរសខាងលើផងដែរ ដោយក្រុមការងារ ក៏ដូចជាក្រុមហ៊ុន បានបង្ហោះសារ រៀបរាប់យ៉ាងដូច្នេះថា៖«មូលនិធិក្រុមការងារ foodpanda រួមជាមួយការចូលរួមរបស់ដៃគូដឹកជញ្ជូនផេនដា និងទឹកចិត្តមហាជនដែលមានតម្លៃពុំអាចកាត់ថ្លៃបាននេះ បានធ្វើឲ្យមូលនិធិ foodpanda គិតត្រឹម 20 ម៉ោងគត់ ក្រុមការងារបានទទួលបានទឹកប្រាក់ចំនួន $22,165.56 (ពីរម៉ឺនពីរពាន់មួយរយហុកសិបប្រាំដុល្លារ និងហាសិបប្រាំមួយសេន)។តាំងនាមតំណាងឲ្យក្រុមហ៊ុន និងជំនួសមុខឲ្យសប្បុរសជន ដែលបានបរិច្ចាគចូលរួម ជាមួយមូលនិធិ foodpanda លោក ជួន គីមហាក់
ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន foodpanda និងក្រុមការងារបាននាំយកនូវមូលនិធិ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស–ព នៅស្រុកកំណើត ភូមិសំរោងធំ ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣រសៀលគ្រួសារ និងភរិយានៃស-ពបានលើកម្រាមដៃដប់ បួងសួងសុំឲ្យសប្បុរសជនទាំងអស់គ្នា ជួបតែសេចក្តីសុខ ជៀសវាងជំងឺឈឺថ្កាត់ រកស៊ីមានបាន ធ្វើដំណើរទៅមកជួបតែសុខសុវត្ថិភាព និងទទួលបានសុខភាពល្អជាពិសេសភរិយានៃស-ពសំនូមពរឲ្យបងៗជាដៃគូដឹកជញ្ជូន ដូចស្វាមីគាត់ ឲ្យមានភាពប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពឲ្យបានច្រើន។ បញ្ជាក់: សម្រាប់មហាជនដែលបានបន្តចូលរួម មូលនិធិសូមកុំមានការបារម្ភ កញ្ចប់ថវិការមូលនិធិទី២ នឹងធ្វើការប្រគល់ម្តងទៀតនៅគំរប់៧ថ្ងៃនៃស–ព ជាមួយថវិកាធានារ៉ាប់រងផងដែរ»។គួររំលឹកផងដែរថា ពេលទទួលដំណឹងថា នារីជាប្រពន្ធមានឈឺចាប់បំផុត ព្រោះប្តីទៅធ្វើការងារទេ តែបែរជាទៅជារៀងរហូតទៅវិញ ចុងក្រោយបានត្រឹម បង្ហោះសារ
រៀបរាប់ទាំងអារម្មណ៍សោកស្ដាយ ទឹកភ្នែក ស្រក់ឥតដាច់ថា៖«ប្ដីសម្លាញ់ទៅចោលអូនហើយ រូបចុងក្រោយដែលថតជាមួយគ្នា តស៊ូជាមួយគ្នា ទម្រាំបានចូលរោងការ មកដល់ពេលនេះគឺមិនងាយនោះទេ បងថាមិនទៅណាចោលអូនទេ បងថានិងនៅជិតអូន មើលថែអូន ចាំជូតទឹកភ្នែកឲ្យអូន ឥលូវអូនយំឡើងខ្សោះហើយហេតុអីបងមិនងើបមក បងថាចាំយើងទៅព្រមគ្នានោះអី ហេតុអីទៅចោលអូន យើងរៀបការមិនទាន់បាន១ឆ្នាំទេ យើងមិនទាន់មានកូនជាមួយគ្នានោះទេ ហេតុអីបងទុកអូនចោលអ៊ីចឹង ជាតិណាៗយើងជួបគ្នាទៀតណាបង ហើយកុំឲ្យបងអាយុខ្លីដូចជាតិនេះអី»គួរបញ្ជាក់ផងដែរថា បុរសម្នាក់ ទើបតែរៀបការជាមួយប្រពន្ធមិនទាន់បានមួយឆ្នាំផង ចាប់ដៃគ្នាខំធ្វើការរកលុយ ដោយប្តីធ្វើជាអ្នកដឹកជញ្ជូន Food Panda
ខណៈមកយកមីហិរ ដែលភ្ញៀវដាក់កម្ម៉ុង ពេលអង្គុយចាំ ក៏ខ្យ–ល់គ–រដួ–លស្លា–ប់តែម្តងទោះបីមានបុគ្គលិកហាង អ្នកដឹកជញ្ជូនដូចគ្នា និងប្រជាពលរដ្ឋ ព្យាយាមជួយក៏ដោយ ទុកឲ្យប្រពន្ធមកដល់ទ្រហ៊ោយំយ៉ាងខ្លាំង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខហាងមីហិរមួយកន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវ២២៥ កែងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីប្រពន្ធ បានឲ្យដឹងថា សពប្តីរបស់គាត់ដែលស្លា–ប់នេះ មានឈ្មោះ ឡោម សំណាង អាយុ២៥-២៦ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទើបតែរៀបការជាមួយគាត់ជាប្រពន្ធមិនទាន់បាន១ឆ្នាំស្រួលបួលផង គាត់ខំណាស់ ខំធ្វើការដើម្បីរកលុយ ចាប់ដៃគ្នារកលុយ ទាំង២នាក់ប្តីប្រពន្ធ តែអកុសលខំរហូតទាល់តែ ខ្យល់គរស្លាប់បែបនេះ ។ក្រោយកើតហេតុ គេឃើញមានទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ខណ្ឌ និងគ្រូពេទ្យជំនាញខាងកោសល្យវិច័្ចយ បានចុះមកធ្វើការពិនិត្យនិងនាំយកសា–កស–ពទៅធ្វើកោសល្យវិច័យនៅវត្តទឹកថ្លា និងធ្វើកំណត់ហេតុប្រគល់ស–ពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
Leave a Reply