ហ្វេសប៊ុក ៖ កាលពីពេលថ្មីៗនេះ នារីម្នាក់បានបង្ហាញពីជីវិតនៃការតស៊ូរបស់ខ្លួន ចាប់តាំងពីបាតដៃទទេ បន្ទាប់ពីរៀបការជាមួយស្វាមីរកមួយពេលហូបមួយពេល ឈឺគ្មានប្រាក់មើលជំងឺ ហើយថែមទាំងទាស់ទៀតផង ព្រោះត្រូវធ្វើការងារទាំងសរសៃខ្ចី តស៊ូប្រឹងប្រែងរហូតមានអ្វីៗគ្រប់យ៉ាង ធ្វើឲ្យមហាជនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរមិនដាច់ពីមាត់។ តាមរយៈគណនីហ្វេសប៊ុករបស់នារីខាងលើមានឈ្មោះ Mera Wutthysak បានសរសេររៀបរាប់ពីជីវិតយ៉ាងវែងអន្លាយ ថែមទាំងបានផ្តល់នូវបទពិសោធន៍ខ្លះដល់អ្នកអានថា៖«ជិត ៩ឆ្នាំហើយ អ្នកទាំងអស់គ្នាស្គាល់តែម្នាក់ស្អាតគ្រាន់បើហ្នឹងទេ តែម្នាក់ខ្មៅពរកូន និងអ្នកដូចមើលកូនឲ្យគេ មិននឹកស្មានខ្លួនឯងមានថ្ងៃនេះសោះ
ថ្ងៃខ្លះក្តិចខ្លួនសួរខ្លួនឯង ចង់១០០ដង ថាខ្ញុំយល់សប្តិមែន? ស្រមៃទេហី! ព្រោះពីមុនគឺសូន្យហ្មង! តាំងពីការប្តីហើយគ្មានអីសោះ ការប្តីអ្នកក្រ ការប្តីហើយចូលធ្វើការគ្រូបង្រៀន ចាំបានថាប្រាក់ខែ ៧០$ ធ្វើបានប៉ុន្មានក៏ឈប់។ស៊ីមិនគ្រាន់ទេ! មករត់តុជួយលក់បាយម៉ាក់ យកប្រាក់ខែពីម៉ាក់! ដល់ចាប់ផ្តើមមានកូន ចាប់ផ្តើមថា រកមុខរបរមួយហើយក៏បើកបោកអ៊ុត ធ្វើអស់ពីខ្លួន នឹកតែកំណើតកូនស្រី កើតហើយពិបាកចិត្ត ទាស់ឡើងស្គម ពិបាកចិត្ត អត់លុយទិញទឹកដោះគោឲ្យកូន ម៉ែអ្នកទិញឲ្យទៀត។កើតកូនបានប៉ុន្មានខែ មានបញ្ហារោគសុខភាពស្រ្តី ចាំកាលហ្នឹងទៅពេទ្យ ពេទ្យពិនិត្យរួចក៏ថា
បើព្យាបាល ថ្លៃព្យាបាលអស់ ៧០$ ឮហើយអួល ប្រាប់ពេទ្យថាអត់អី ចាំមើលតិចសិន តាមពិតខ្ញុំគ្មានលុយទេ ប្តីខ្ញុំក៏គ្មានដែរ ខ្ញុំលាក់ម៉ាក់ខ្ញុំណាស់ ព្រោះខ្ញុំអត់ចង់ឲ្យគាត់គិតថា ប្តីខ្ញុំគ្មានលទ្ធភាពមើល មកផ្ទះបានត្រឹមរត់ចូលបន្ទប់យំ ព្រោះពេលហ្នឹងគ្មានលុយទេ។លុយយកបើកបោកអ៊ុតអស់ហើយ អស់ពីខ្លួនរលីង សល់តែទូរស័ព្ទ iphone5 ជាប់ខ្លួន១គត់ បើលក់ទៀត គឺគ្មានសល់អីទេ ចាំថាពេលហ្នឹងមានតែម៉ូតូ អាសង់ការ៉េមួយទៀត ទុកដឹកខោអាវឲ្យភ្ញៀវ ព្រោះបើកភ្លាមគ្មានចំណូលទេ មានតែចំណាយ ទឹកដោះគោកូនក៏ត្រូវការ សំភារៈកូនក៏ត្រូវប្រើ តែចំណូលវាមិនស្មើចំណាយ! យំទៀតហើយ គិតម៉េចទៅខ្ញុំ ពិបាកណាស់។ចង់តែលោតទឹកទេ សម្រេចចិត្តជាមួយប្តីហើយ ប្តីថានៅបែកគ្នាទៅអូន បើនៅទ្រាំអីចឹងមិនកើតទេ អត់លុយចូលផ្ទះ គេមើលងាយណាស់ ងាកទៅណាក៏គេខ្លាចយើងខ្ចីលុយគេដែរ យំហ៊ូ កូនខ្ចី យំចង់ទាស់ យល់អារម្មណ៍នេះទេ!
បើកបោកអ៊ុតចេះតែតស៊ូទៅ មួយថ្ងៃចាយមួយថ្ងៃ។កូនបាន១ខែ ទៅឈរអ៊ុតខោអាវ ម៉ែជេរទៀត ហីកូនខ្ចីមិចមកឈរអ៊ុតអ៊ីចឹង? ប្តីវិញធ្វើការ ថ្ងៃខ្លះ ការងារដល់ភ្លឺក៏មាន! ធ្វើពីមួយថ្ងៃទៅមួយថ្ងៃសន្សំបានតិចណាស់។ ២ឆ្នាំកន្លងទៅ ដល់ឆ្នាំ២០១៥ ខ្ញុំចាប់ផ្តើមលក់ត្រចៀកកាំ តែមុនលក់ ដោយសាឃើញម៉ាក់ខ្ញុំឈឺ ខ្ញុំពិតជាមិនដឹងថា ធ្វើអីចេញទេ! មិនដឹងថា រកអីឲ្យគាត់បានធូរ ប្តីខ្ញុំក៏ថា គេផឹកត្រចៀកកាំធូរច្រើន សួរទៅប៉ុន្មាន ពេលហ្នឹងអត់លុយទិញទៀត! តែយ៉ាងណាក៏ត្រូវទិញ មកធ្វើឲ្យគាត់ហូបដែរ! បានហូបហើយ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់ធូរច្រើនធូរខ្លាំង ខ្ញុំក៏បែកគំនិត ចាប់ផ្តើមចង់ណែនាំលក់។ចាប់ផ្តើមធ្វើលក់ម៉ាក់ប្រាប់ឲ្យឈប់ទៀត ព្រោះអស់ដើមអស់ចុងហើយ ហើយពិបាកណាស់ រើសផង
រាប់ម៉ោង ធ្វើរាប់ម៉ោង ហើយគេអត់ឲ្យតម្លៃទៀត គេថាមិនដឹងទឹកស្អី! ផឹកស្អី! វាមិនដែលមកជាត្រឹមអ៊ីចឹង! និយាយមែន មួយថ្ងៃខ្ញុំលក់អត់បាន១ដបទេ ខ្ញុំយំទៀត ហេតុអីក៏ ធ្វើអីក៏អត់ទៅមុខអ៊ីចឹង ជីវិតអើយពិបាកម្ល៉េះ! ខ្ញុំខំឲ្យគេយល់ថាវាល្អ ហេតុអីមកជេរខ្ញុំអ៊ីចឹង។តែខ្ញុំនៅតែប្រឹងរហូត ពេលលក់ចេញបាន១ដប រំភើបណាស់! អង្គុយរើសត្រចៀកកាំចង់បែកភ្នែក ពេលនេះខ្ញុំលក់បានមួយដបហើយ! ព្យាយាមប្រាប់គេរាល់ថ្ងៃ ទាំងដែលជួបព្យុះ ក៏ត្រូវទ្រាំដែរ ពីមួយថ្ងៃទៅមួយថ្ងៃ មកទល់ពេលនេះ ម៉ោងនេះ ជិត ៦ឆ្នាំហើយ សូម្បីខ្ញុំចង់ផ្អាកសម្រាកក៏លែងបាន ដោយសារភ្ញៀវគាំទ្រច្រើន។ក្រោយមកបែកគំនិតលក់បង្អែម ព្រោះខ្ញុំកូនអ្នកលក់បាយ មានជំនាញខាងចង្រ្កាន គេចូលចិត្តទៀត ពីរនាក់ប្តីប្រពន្ធ ប្តីប្រឹងប្រពន្ធខំ!
ត្បិតត្បៀតវិលលុយ អាចធ្វើផ្ទះសំណាក់នៅកំពង់សោមបាន មានឡានដែលខ្លួនស្រលាញ់ មានរបស់ដែលខ្លួនត្រូវការ មានពេញលេញទាំងអស់ នៅតែផ្ទះមួយទេ ណាស់តែមិនទាន់ចង់ទិញ។អ្នកជេរខ្ញុំ អ្នកបន់ឲ្យខ្ញុំរលាយ អ្នកមើលងាយថាខ្ញុំបានប្តីក្រ ទៅបាត់អស់ហើយ ប្តីខ្ញុំក្រមែន តែគំនិតគាត់មិនក្រទេ កុំតែបានគាត់ទេ អ្នកបង្រៀនខ្ញុំរកស៊ីគ្រប់យ៉ាង ខ្ញុំឃើញពន្លឺជីវិតខ្ញុំហើយ ហើយមកលក់វីតាមីនសម្រក គេគាំទ្រទៀតថា របស់ល្អមែន! លក់អីក៏គេគាំទ្រ ផ្ទះសំណាក់នៅកណ្តាលក្រុងកំពង់សោមក៏ភ្ញៀវពេញៗ ព្រះជួយខ្ញុំហើយ។ចុងក្រោយចង់ប្រាប់ថា យកប្តីក្រមិនខុសទេ កាលបើមួយជីវិតនៅតែក្របានវាខុស ជីវិតគឺជាការតស៊ូ ជោគជ័យមិនមែនកើតឡើងភ្លាមៗទេ ទោះបីមិនទាន់មានអ្វីដែលខ្ញុំចង់បានគ្រប់សព្វ តែក៏អាចឲ្យខ្ញុំសប្បាយចិត្តជាងមុនដែរ អរគុណភ្ញៀវទាំងអស់គ្នា ដែលគាំទ្ររបស់គ្រប់មុខខ្ញុំលក់ អរគុណប្តីសម្លាញ់ ដែលប្រឹងមិនដឹងហត់ មិនដឹងឈឺមិនដឹងជា អរគុណខ្លួនឯង អរគុណកូនសម្លាញ់ កូននាំសំណាង អរគុណគ្រប់យ៉ាង អរគុណអ្នកតិះដៀលខ្ញុំគ្រប់គ្នា អរគុណអ្នកអាន ប្រឹងអានដល់ចប់ ពិតជាអ្នកតស៊ូដ៏អស្ចារ្យ ហ្នឹងហើយជីវិត អ្នកលក់ត្រចៀកកាំ ហាក់ហេង»៕(អត្ថបទ៖និស្ស័យ)
Leave a Reply