ភ្នំពេញ ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូ និងសារមួយបង្ហាញពីរូបភាពបុគ្គលម្នាក់ដែលបានចាក់សាក់រូបប្អូនស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលបង្ហាញពីក្តីស្រលាញ់ និងការគាំទ្រចំពោះរូបនាង ។រួមជាមួយគ្នានេះផងដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងទៀតថា៖ “ខ្ញុំបាទសូមគោរពអរគុណបុរសម្នាក់នេះ
នៅទឹកចិត្តដែលបានគោរពស្រលាញ់ប្អូនស្រីខេមរៈស្រីពៅនឹងសាក់រូបស្រីពៅ ដែលជាប្អូនស្រីសំណព្វចិត្តរបស់ខ្ញុំនៅលើដៃ” ។តាមរយៈ ការបង្ហោះរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ បានបង្ហាញពីក្តីស្រលាញ់ ក៏ដូចជាក្តីនឹករឮកដល់ កញ្ញា ខេមរៈ ស្រីពៅ ជាខ្លាំង
ជាមួយនិងស្នាដៃសិល្បៈចម្រៀងរបស់នាង រហូតមានអ្នកចូលទៅ ខំមិន បែបនេះថា៖“នៅតែនឹកឃើញគាត់រហូតនិង, សែនស្រលាញ់បងស្រី, នឹកបងស្រីពៅខ្លាំងណាស់, នឹកសម្លេងដ៏ពិរោះរបស់ប្អូនស្រី, ស្លូត ស្អាត បទចម្រៀងគាត់សែនពិរោះ នឹកគាត់ណាស់, ឮសំឡេងនឹកម្ចាស់, នៅតែនឹកនៅតែស្រឡាញ បងខេមរៈស្រីពៅ” ។ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២២ នេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានជួបមុខបុគ្គលម្នាក់ដែលបានចាក់សាក់រូបប្អូនស្រីរបស់លោកហើយ
ដោយលោកឧកញ៉ា បានបង្ហោះរូបថតភ្ជាប់មកជាមួយសារលើកឡើថា៖“ទីបំផុតបានជួបប្អូនប្រុសដែលសាក់រូបប្អូនស្រីខេមរៈស្រីពៅហើយ គាត់ជា(ខ្មែរអាមេរិច)គាត់ថាគាត់មិនចង់ល្បីអីទេតែគាត់សាក់រូបស្រីពៅនេះព្រោះតែបេះដូងស្រលាញ់គាំទ្រ គោរពប្អូនស្រីពៅណាស់ ខ្ញុំពិតជារំភើបនឹងទឹកចិត្តប្អូនប្រុសខ្លាំងណាស់ពេលនោះខ្ញុំជួបគាត់បានភ្លេតព្រោះខ្ញុំមានភារកិច្ចត្រូវចេញមកសៀមរាបមិនទទួលប្អូនដិតដល់ទេយ៉ាងណាក៏បងអរគុណប្អូនប្រុសក្រៃលែងដែលខំស្កាត់មកជួបបងសង្ឃឹមថ្ងៃក្រោយបានជូនគ្នាម្ដងទៀតជូនពរប្អូនមានសុភាពល្អនឹងជោគជ័យគ្រប់ភារកិច្ច” ៕
Leave a Reply