ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយស្ត្រីជាភរិយាម្នាក់បានតាមទាន់ស្វាមីរបស់ខ្លួនកំពុងឡើងឋានសួគ៌ជាមួយស្រីផ្សេងដោយផ្ទាល់ភ្នែក ធ្វើឲ្យនាងទប់អារម្មណ៍មិនជាប់ ទឹកភ្នែកហូរស្រក់ យំទួញសោកទន់ខ្លួន ដោយសេចក្ដីហួសចិត្តជាទីបំផុត ខណៈនាងសង្ស័យប្ដីខ្លួនអស់ជាច្រើនខែមកហើយ។ដោយអារម្មណ៍រន្ធត់ចិត្តខ្លាំងពេក នាងបានបង្ហោះវីដេអូរៀបរាប់ទាំងអួលដើមកទៅលើបណ្ដាញសង្គមទីកតុក និងមានអ្នកអាណិតអាសូរ និងលើកទឹកចិត្តនាងយ៉ាងច្រើន។ នាងបញ្ជាក់ថា នាងមិនចង់បង្ហាញជាសាធារណៈដូច្នេះទេ
ប៉ុន្តែនាងហួសចិត្តខ្លាំងពេក ខឹងខ្លួនឯង ដែលប្ដីបោកប្រាស់ទឹកចិត្តជាយូរមកហើយ រហូតយកលុយរួមទៅឲ្យស្រីអស់ថែមទៀត ខណៈអាពាហ៍ពិពាហ៍ស្របច្បាប់នាងទទួលបានចំណងដៃកូនស្រីម្នាក់។នាងបន្តថា មួយរយៈចុងក្រោយប្ដីនាងតែងតែដើរចោលនាងរាល់យប់ ហើយត្រូវប្ដីរបស់ខ្លួនប្រាប់ថា ទៅផឹកស៊ីជាមួយមិត្តភ័ក្ដិ រហូតភ្លឺឡើងទើបមកផ្ទះវិញ ត្បិតនាង និងកូនគេងចាំផ្ទះរាល់យប់ទន្ទឹងរង់ចាំ។ រឿងកាន់តែហួសចិត្តមួយទៀតនោះ គឺនាងបានចេញមុខទៅខ្ចីប្រាក់ពីធនាគារចំនួន ១ម៉ឺនដុល្លារ
ដើម្បីយកធ្វើផ្ទះថ្មី និងបង្កើតមុខរបរឲ្យប្ដី បែរជាត្រូវប្ដីកំហូចលួចយកឲ្យស្រីកំណាន់អស់ទៅហើយ។មកទល់ពេលនេះ ផ្ទះសមរម្យក៏មិនបានធ្វើ មុខរបរបង្កើនចំនូលរបស់ប្ដីក៏មិនទាន់ចាប់ផ្ដើម ហើយត្រូវផុងខ្លួនក្នុងបំណុលដ៏ច្រើននេះថែមទៀត។ នៅពេលរឿងរ៉ាវនេះត្រូវបានគេចែកចាយល្បីសុះសាយទៅ ប្ដីខាងលើក៏បានចេញមុខមកសុំទោសប្រពន្ធ ទទួលស្គាល់កំហុសគ្រប់យ៉ាងដែលធ្វើខុសចំពោះប្រពន្ធ ប៉ុន្តែដោយសារនាងទទួលពាក្យសុំទោសពីប្ដីរាប់រយដងទៅហើយ
ទើបម្ដងនេះនាងសម្រេចចិត្តលែងលះតែម្ដង ដើម្បីយកពេលវេលារកប្រាក់សងបំណុលម្ចាស់បំណុលវិញ។ចំណែកមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ញើសារលើកទឹកចិត្ត និងឲ្យនាងខិតខំចាប់ផ្ដើមជីវិតជាថ្មីដែលមិនគួរស្ដាយស្រណោះប្ដីប្រភេទនេះឡើយ។ «យំទៅបង យំឱ្យឆ្អែត រួចតាំងចិត្តជាថ្មី ត្រូវរឹងមាំដើម្បីខ្លួនឯង និងកូនៗ ហើយឈប់សម្រក់ទឹកភ្នែកព្រោះអាប្ដីចោលម្សៀតទៀតទៅ ត្រូវស្រឡាញ់ខ្លួនឯងនិងកូនៗឲ្យច្រើនៗ។ មិនខ្វះទេមនុស្សល្អកូន បើគេក្បត់បែបហ្នឹងហើយកាត់ចិត្តទៅ រកសុភមង្គលឲ្យកូន និងខ្លួនឯងវិញទៅ
ចាំមើលតើស្រីល្អយើង ឬក៏យើងល្អជាង។កាត់ចិត្តទៅអូន គេមានស្រីទៀត យើងរកប្ដីទៀត កុំឲ្យអន់ជាងមនុស្សប្រុសពេកអូនអូនស្អាតណាស់មិនខ្វះទេប្រុសប្រុសលើលោកនេះ កាត់ចិត្តទៅ បងក៏ធ្លាប់លែងប្ដីដែរ ប្ដីបងក៏ធ្លាប់មានស្រីដែរ តែបងអត់យំទេ បងរកថ្មីទៀត ដូចគេរកថ្មី រកដូចគ្នា។ សូមប្អូនធ្វើចិត្តរឹងមាំ គិតអនាគតត្រូវរកស៊ីចិញ្ចឹមកូនកែប្រែវាសនាខ្លួនឯង ពីស្រីទន់ខ្សោយមកជាស្រីស្អាតជោគជ័យមានលុយ មានរបរកស៊ី មានបាន សុខស្រួលជាងប្តីដែលក្បត់យើង ប៉ុណ្ណឹងឈ្នះហើយឲ្យវាទៅចុះប្រុសក្បត់»៕សូមទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply