ហ្វេសប៊ុក ៖ ថ្មីៗនេះ បុរសម្នាក់ ព្រមទាំងប្រពន្ធកូន ព្រមទាំងប្អូនស្រី បានជួបរឿង វិះនឹង មានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែរថយន្តបែកកង់ ព្រោះតែមានឧបសគ្គ មិននឹកស្មានមួយ នៅតាមបណ្ដោយផ្លូវ ខណៈពេលធ្វើដំណើរ តាមបណ្ដោយផ្លូវ ម្តុំស្រុក បាធាយ រហូត មានការសំណូមពរ ដល់ទៅក្រសួងសាធារណៈការ ថែមទៀតផង។បុរសដែលជួបហេតុការណ៍ផ្ទាល់ មានឈ្មោះ Nakhin Chor បានបង្ហោះ រូបភាពរថយន្តបែកកង់ធ្លាក់ផ្លូវ
តែពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ អមដោយសារ រៀបរាប់យ៉ាងដូច្នេះថា៖«សំណូមពរទៅក្រសួងសាធារណៈការ និង ដឹកជញ្ចូន រាជធានីភ្នំពេញ ឬក្រសួងពាក់ពន័្ធ កាលពីថ្ងៃទី ១ ខែធ្នូ ខ្ញុំ ប្រពន្ធ So Lyta កូន និង ប្អូនKonneak Chor បានធ្វើដំណើរមកពីត្បូងឃ្មុំ ទៅកាន់រាជធានីភ្នំពេញបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្រុកបាធាយ រឿងហេតុនោះគឺខ្ញុំធ្វើដំណើរក្នុងល្បឿន ប្រហែល90km/h (អាចថាលឿន ប៉ុន្តែល្បឿនកំណត់នៅម្តុំនោះ
ប្រហាក់ប្រហែលនឹង ហើយខ្ញុំជឿថា ផ្លូវបែបនោះ នឹងវេលាស្មាននេះ ប្រហែលភាគតិចណាស់ ដែលបើកល្បឿន ក្រោមនេះ) ខ្ញុំបើកដោយមិនមានបញ្ហាអ្វីទេ រហូតដល់ចំណុចកើតហេតុគឺមានផ្លូវជុសជុលដោយគ្មានដាក់សញ្ញាសម្គាល់ ឬសញ្ញាបន្ថយល្បឿននោះទេ បណ្តាលឲ្យឡានធ្លាក់ចូលផ្លូវដែលបានជៀនោះ ហើយបែកកង់ រ៉េចង្កូត(សំណាងណាស់ដែលគ្មាន គ្រោះថ្នាក់ធ្ងន់ធ្ងរ) ប៉ុន្តែក្នុងចិត្តនៅចាំមិនភ្លេចទេ នូវសំឡេងកូនប្រពន្ធយំពេញឡាននេះបើសិនមានបញ្ហាគ្រោះថ្នាក់ដល់គ្រួសារ ឬប្អូនស្រីខ្ញុំតើឲ្យខ្ញុំរស់នៅសុខសប្បាយទេ ខ្ញុំសុខចិត្តទេ ?
ខ្ញុំសុំណូមពឲ្យគ្រប់ការដ្ឋានសាងសង់ផ្លូវ “សូមមេត្តាពិនិត្យនិងដាក់សញ្ញាសម្គាល់ ឲ្យអ្នកដំណើរបានដឹងផង“ នេះសំណាងហើយដែរលគ្រោះថ្នាក់មិនមានប៉ះពាល់ធ្ងន់ធ្ងរដល់ កូនខ្ញុំ និងគ្រួសារដូចអ្នកខ្លះ បានមើលវិដេអូដែល ប្អូនខ្ញុំ Rani Chor បានបង្ហោះគឺឃើញស្រាប់ហើយផ្លូវយ៉ាងមិច (ខ្ញុំឲ្យគាត់លុបវិញ ដោយសារប្រពន្ធខ្ញុំឃើញពេលណា គាត់យំអាណិតកូន នឹងភ័យខ្លាចជានិច្ច)។ចំណុចខុសខ្ញុំទួលខុស សូមបងប្អូនខំមិនដោយការអនុគ្រោះ ព្រោះគ្មាននរណាមិនស្រលាញ់ កូនប្រពន្ធនោះទេ ការបើកល្បឿននេះ ខ្ញុំអាចគ្រប់គ្រងបាន មិនលឿនមិនដូចអ្នកមួយចំនួនខំមិនទេ ប្រហែល 80km/h-90km/h. ប៉ុន្នឹងឯង»៕
Leave a Reply