រំភើបជំនួស! ឪពុកភ្នែកមើលមិនឃើញទាំងពីរ ម្ដាយលក់ដូរ តស៊ូអាចបញ្ជូនកូនស្រី​រៀនចប់មហាវិទ្យាល័យ

ហ្វេសប៊ុក ៖ ឪពុកម្តាយគ្រប់រូបពិតជាមិនចង់ឃើញកូនលំបាក គ្មានចំណេះដឹងទៅថ្ងៃអនាគតនោះទេ ហេតុដូចនេះពួកគាត់​ទាំងពីរនាក់ត្រូវខិតខំប្រឹងប្រែងណាស់ មិនថាការងារនោះមានការលំបាក ជួបឧបសគ្គ ឬត្រូវឆ្លងកាត់ព្យុះភ្លៀង​ក្ដៅរងាយ៉ាងណាទេ គឺសុទ្ធសឹងចង់ឲ្យ​កូនល្អប្រសើរ បានរៀនសូត្រក្រេបចំណេះ​ដឹងនឹងគេកុំឲ្យដូចគាត់។ កាលណាគ្មាន​ចំណេះវិជ្ជា ពិតជាធ្វើឲ្យខ្លួនលំបាករស់នៅ ប្រើតែកំលាំងបាយ​ទើបទទួលបានចំណូល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរក៏មាននារីម្នាក់​មានគណនីហ្វេសប៊ុកឈ្មោះ AZu Vanila បានបង្ហាញក្តីស្រលាញ់ទៅកាន់គ្រួសារ

ឪពុកម្តាយរបស់ខ្លួន ខណៈឪពុកជាជនពិការ ហើយម្ដាយជាអ្នកលក់​ឥវ៉ាន់ដើម្បីយកប្រាក់ទៅ​ឲ្យកូនបានរៀន​រហូតចប់ថ្នាក់មហាវិទ្យាល័យថា «វាមិនមែនជារឿងងាយស្រួល​ទេដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់​ដូរម្នាក់តែអាចបញ្ជូនខ្ញុំឲ្យមករៀនសូត្រ​ចប់បរិញ្ញាបត្រជាស្ថាពរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាំងពីតូចដល់ធំប៉ុននេះ

ខ្ញុំមិនដែលស្គាល់ពាក្យថា រកម្ហូប រកអង្ករខ្លួនឯងទេ ទោះបីជាគាត់លំបាក តែគាត់មិន​ដែលឲ្យខ្ញុំលំបាកដាច់ខាត។ គាត់ធ្លាប់ក្រលំបាកអីចឹងហើយគាត់មិនចង់​ឃើញខ្ញុំក្រលំបាកទៀតទេ។ មកដល់ទីនេះ​បានក៏មិនមែនជារឿងងាយ​ស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលា​ទៀតស្ទះក៏ស្ទះក្តៅក៏ក្តៅឃ្លានក៏ឃ្លានដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង១គីឡូដី ចាំក៏យូរតែគាត់នៅតែចង់​មកឃើញខ្ញុំនៅថ្ងៃនេះឈរក្នុងនាមជាកូនស្រីគាត់ស្អាតហើយឆ្លាតទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុំទោសហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាងមួយជីវិតនេះកូនសងមិនអស់ទេ។»

ក្រោយ​ពី​បានអានសារដ៏មានន័យប្រកបដោយការដឹងគុណនេះរួចមក ធ្វើឲ្យមនុស្សជាច្រើនកោត​សរសើរចំពោះ​នាងជាខ្លាំង ដោយសារតែនាងជាមនុស្សល្អដែលខិតខំរៀនសូត្រដើរតាមគន្លងធម៌ រហូតសម្រេចបំណង​របស់ឪពុកម្តាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើនិយាយពីមនុស្សមួយចំនួនវិញ ឪពុកម្ដាយខំធ្វើគ្រប់​យ៉ាងដើម្បីឲ្យកូនបានរៀន តែបែរជាមករៀនគេច​សាលា បោះបង់ការសិក្សា ប្រព្រឹត្តអបាយមុខផ្សេងៗ ធ្វើឲ្យពួកគាត់គ្រាំចិត្ត ខ្មាសញាតិស្ទើរធ្លាយទ្រូង។ ក្តីសង្ឃឹមតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបនោះ គឺចង់ឲ្យកូនខ្លួនមានចំណេះដឹង​អាចយកចំណេះទៅប្រើ​ក្នុងផ្លូវត្រូវ ដើម្បីឲ្យជីវិតមានសេចក្តីសុខ សុភមង្គលជៀសផុតពីភាពក្រីក្រ ហើយដឹងគុណឪពុកម្តាយវិញ គឺគាត់អស់ចិត្តហើយ។ គួរបញ្ជាក់ថា ឪពុករូបនេះក្លាយជាជនពិការ​ដោយសារទឹកអាស៊ីដ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *