ហ្វេសប៊ុក ៖ ថ្មីៗនេះ បុរសម្នាក់ជាបុគ្គលិកដឹកជញ្ជូនហ្វូដផេនដា បានបាត់បង់ជីវិតភ្លាមៗគ្មានអ្នកណាមកជួយទាន់ ខណៈកំពុងអង្គុយលើកៅអីរង់ចាំដឹកម្ហូបជូនភ្ញៀវ ស្រាប់តែខ្យល់គរដួលមកលើដីតែម្ដង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះ រួមទាំងអ្នកដំណើរ នាំគ្នាជួយសង្គ្រោះបឋម និងហៅរថយន្តសាមុយមកពិនិត្យដែរ តែអកុសលជនរងគ្រោះបានផុតដង្ហើមមុនពេទ្យមកដល់ទៅហើយ។ដោយឡែក ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១១:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវ ២២៥ កែង១១៨ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបាត់បង់ជីវិតក្នុងម៉ោងការងារនេះ បានធ្វើឲ្យមហាជនមានក្ដីអាណិតអាសូរពន់ពេក តែគ្រប់គ្នាមិនដឹងថា តើជនរងគ្រោះរូបនេះប្រឹងប្រែងធ្វើការរកប្រាក់ច្រើនម៉ោងប៉ុនណា អស់កម្លាំង ឬសម្រាកមិនគ្រប់គ្រាន់
ទើបមានរឿងហេតុដូច្នេះកើតឡើង។ តែខាងភរិយាស.ពអះអាងថា ស្វាមីខ្លួនចេញទៅធ្វើការដូចសព្វដងតែមួយវេនប៉ុណ្ណោះពីម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំជួលចិត្តបន្ថែមទៀតនោះ គឺជនរងគ្រោះទើបបង្ហោះសារមរណទុក្ខរបស់ម្ដាយនាវេលាម៉ោង ៩ព្រឹកថ្ងៃជាមួយគ្នាប៉ុណ្ណោះ ពោលចន្លោះពីគ្នា ២ម៉ោងកន្លះ។ គណនីហ្វេសប៊ុកស.ពនេះបានសរសេរថា៖«ម៉ែលាកូន លាចៅរហូតហើយ ធ្លាប់ទៅលេងផ្ទះ ម៉ែដើរមកនិយាយលេង សើចសប្បាយ តែពេលនេះលែងបានឃើញ
លែងបានឮសំឡេងម៉ែទៀតហើយ សូមវិញ្ញាណក្ខន្ធ ម៉ែទៅកាន់ទីដ៏ស្ងប់សុខ» ស្រាប់តែជាង ២ម៉ោងក្រោយ បែរជាកូនប្រុសខាងលើ ជួបដំណឹងអកុសលនេះតែម្ដង។ចំណែកគណនីហ្វេសប៊ុកហ្វេសប៊ុករបស់ភរិយាជនរងគ្រោះក៏បានបញ្ចេញសារក្រៀមក្រំ សោកស្ដាយជាទីបំផុតផងដែរថា៖ «ប្ដីសម្លាញ់ទៅចោលអូនហើយ រូបចុងក្រោយដែលថតជាមួយគ្នា តស៊ូជាមួយគ្នា ទម្រាំបានចូលរោងការ មកដល់ពេលនេះគឺមិនងាយនោះទេ បងថាមិនទៅណាចោលអូនទេ បងថានឹងនៅជិតអូន មើលថែអូន ចាំជូតទឹកភ្នែកអោយអូន។ឥលូវអូនយំឡើងខ្សោះហើយ
ហេតុអីបងមិនងើបមក បងថាចាំយើងទៅព្រមគ្នានោះអី ហេតុអីទៅចោលអូន យើងរៀបការមិនទាន់បាន ១ឆ្នាំទេ យើងមិនទាន់មានកូនជាមួយគ្នានោះទេ ហេតុអីបងទុកអូនចោលចឹង ជាតិណាៗយើងជួបគ្នាទៀតណាបង ហើយកុំអោយបងអាយុខ្លីដូចជាតិនេះអី»។Panha Leakhena៖ ប្អូនខំរហូតដល់នាទីចុងក្រោយនៃជីវិត ប្អូនខំរហូតក្លាយជាបុគ្គលិកឆ្នើមនៅ food panda ម៉ោង១០ ប្រពន្ធខលហៅញាំបាយ តែប្អូនថាចាំភ្ញៀវមួយភ្លែតសិន ម៉ោង ១១កន្លះប្អូនទៅមិនបានលាប្រពន្ធ មួយមាត់សោះ។ លូវស.ពគាត់បានប្រពន្ធ និងគ្រួសារ ដឹកយកទៅធ្វើបុណ្យ
នៅបន្ទាយមានជ័យហើយ។ប្អូនថាជិតជួបគ្នាថ្ងៃ ២៤ ហើយបានជុំគ្នា លូវប្អូនទៅចោលប្រពន្ធ ទៅចោលចេចឹង ម៉ាមីស្លុតចិត្តណាស់កូន មិនគួរអោយជឿទេ ណារត្ន័ អើយចេអាណិតប្អូនណាស់ ចេមើលមិនស្គាល់សោះ រឹងមាំណាកូន Chhoryi Nhak ទៅអោយបានសុខណាប្អូនកំសត់របស់ចេ ទើបខានជួបប្អូនមួយរយៈសោះ ចេធ្លាប់តែស្តីថាអោយរឿងញាំបាយរហូត ឥលូវប្អូនទៅចោលចេហើយ ញ័រដៃអស់ហើយ៕
Leave a Reply