ថ្មីចែស! ទៅស្រាចទឹក ប្រគេនលុយខ្មោច ៥០$ ដល់ព្រះសង្ឃហើយសុំលុយអាប់ ២០$ ទៅវិញទៀត (មានវីដេអូ)

ហ្វេសប៊ុក ៖ នេះជារឿងដែលប្លែកអារម្មណ៍ និង ធ្វើឱ្យមហាជននាំគ្នាសម្ដែងការហួសចិត្តបំផុត ចំពោះករណីព្រះសង្ឃមួយអង្គ ត្រូវបានញាតិញោមទៅស្រោចទឹក ប្រគេនលុយក្លែងក្លាយ និង សុំបានលុយអាប់ទៅវិញដល់ទៅ ២០ ដុល្លារ នាំឱ្យផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម។ទាក់ទិនទៅនឹងករណីខាងលើ តាមរយៈគណនីហ្វេសប៊ុកព្រះសង្ឃដែលមានឈ្មោះ Klom Chenda បានបង្ហោះវីដេអូនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២

ដោយមានព្រះសង្ឃមានសង្ឃដីការឱ្យបានជ្រាបថា ដើមឡើយមានញាតិញោមមកស្រោចទឹក ដោយប្រាប់ព្រះសង្ឃថា មានតែក្រដាសដុល្លារ ៥០ ដុល្លារ ឥតមានលុយរាយ ស្របពេលដែលគេឃើញសាលាឆាន់កសាងទើបចង់ចូលកសាងដែរ ដោយក្នុង ៥០ ដុល្លារក្លែងក្លាយនោះ

ប្រគេនព្រះសង្ឃ ១០​ ដុល្លារចំពោះការស្រោចទឹក និង ចូលកសាង ២០ ដុល្លារ។ក្រោយមកក៏សុំឱ្យព្រះសង្ឃអាប់បច្ច័យវិញចំនួន ២០ ដុល្លារ លុះយកបច្ច័យមកពិនិត្យ ទើបដឹងថាជាដុល្លារក្លែងក្លាយ បន្សល់ទុកនូវចម្ងល់ ដោយពុំដឹងថាម្ចាស់បច្ច័យខាងលើមានបំណងក្លែងបន្លំបែបនេះ ឬក៏ពុំដឹងខ្លួនដូចគ្នា ថាលុយខាងលើដែលខ្លួនបានប្រគេនព្រះសង្ឃ គឺជាលុយក្លែងក្លាយ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *