ថាមែនៗ! អ្នកនាងសេង សុខឃីម ផ្ដិតមេដៃដាក់ពាក្យប្ដឹងអ្នកជេរប្រមាថម្ដាយខ្លួនតាមច្បាប់ហើយ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ថាថ្មីៗនេះ មហាជនអ្នកចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ភាគច្រើនប្រាកដជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវតារាចម្រៀង មាស នីតា បានប្រើពាក្យជេរប្រមាថទៅលើអ្នកនាង សេង សុខឃីម ដែលជាអតីតសង្សាររបស់តារាចម្រៀង នាយចឺម ដោយកាលទើបនឹងកើតរឿងថ្មីៗ សេង សុខឃីម បានប្រកាសមិនតបត តែប្រកាសប្ដឹងទៅតុលាការដើម្បីចាត់ការតាមច្បាប់។ដោយឡែក រំលងមិនប៉ុន្មានថ្ងៃ ស្រាប់តែនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២

អ្នកនាង សេង សុខឃីម បានបង្ហាញសកម្មភាពផ្ដិតមេដៃលើក្រដាសស្នាម ទំនងគឺជាពាក្យបណ្ដឹងហើយរៀបរាប់លើហ្វេសប៊ុកថា ៖ «ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត យាយជាមួយខ្ញុំផ្សេង យាយជាមួយគេផ្សេង តាមអត់ទាន់»។ក្នុងនោះដែរ អ្នកនាង សេង សុខឃីម បានបន្តទៀតថា ៖ «សម្តេចពុក និង ជំទាវម៉ែ ហ៊ុន ស៊ីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់

គ្រួសារមានវិន័យ ធ្វើជាតារា (idol) ត្រូវធ្វើជាគំរូល្អ នាំទបពិសោធថ្មីៗល្អៗចែករំលែកដល់អ្នកគាំទ្រ។ នរណាពូកែនិយាយអុចអាលគេ ជេរគេអីមើលវីដេអូនេះទៅថា ជេរគេហើយគេអត់ជេរត មែនគេស្លូតមិនដឹងអីទេ តែគេចង់ឱ្យអ្នករៀននិយាយសាជាថ្មី រៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ»៕ សូមចុចទៅក្រោមរូបភាព ដើម្បីទស្សនាវីដេអូ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *