ទើបទិញឡានថ្មីថ្ងៃមុនសោះលោកឆន សុវណ្ណារាជ ជះលុយទិញខុនដូថ្មីស្រឡាងមួយទៀត ចំកណ្ដាលទីក្រុងភ្នំពេញ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនដែលនិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានឃើញហើយមួយរយៈចុងក្រោយនេះ ស្របពេលដែលជីវិតកំពុងជោគជ័យទាំងវិស័យសិល្បៈ និង មុខជំនួញ ឃើញថាលោកតែងតែបង្ហាញភាពហាយសូរទៅដើរកម្សាន្តនៅក្រៅប្រទេសចាយជីវិតនៅលីវយ៉ាងរីករាយផងដែរ។ដោយឡែក ក្រោយពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរលើទឹកដីក្រៅប្រទេសមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះ

កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញលោកបង្ហោះស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿងទៀត។យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណារាជ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងជាមួយជីវិតឯកជនដ៏ជោគជ័យរបស់លោក ខណៈបានឃើញតារាចម្រៀងរូបនេះកាន់តែបង្ហាញជីវិតអភិជនចាយលុយរាប់ម៉ឺនដុល្លារទិញខុនដូយ៉ាងប្រណីតថែមទៀតនៅក្នុងគម្រោងខុនដូ Royal Skyland ចំកណ្ដាលទីក្រុងភ្នំពេញ។

នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះបង្ហោះរូបភាពកុងត្រាទិញខុនដូភ្ជាប់ជាមួយសារថា ៖ «ហេងហេងខែថ្មី ថ្ងៃនេះឆ្លៀតមកយកកុងត្រាទិញខុនដូជាមួយរ៉ូយ៉ាល់ស្កាយឡែន អ្នកណាខ្លះអ្នកជិតខាងរបស់ពូរាជ សុំមើលមុខតិចមើស?»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *