ជុំវិញព្រឹត្តិការណ៍បិទកីឡាជាតិកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារបង្ហាញពាក្យពេចន៏ក្នុងចិត្តថា

ភ្នំពេញ ៖ មហាជនបានទស្សនាមកហើយនូវផ្ទាំងទស្សនីយភាពនៃការសម្តែងស្ទើរគ្រប់ទម្រង់របស់សិល្បករ សិល្បការិនី ជាច្រើនមកហើយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្នុងកម្មវិធីបិទបញ្ចប់កីឡាជាតិលើកទី ៣ ។ក្នុងនោះ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ក៏មានវត្តមានក្នុងការសម្តែងក្នុងកម្មវិធីថ្នាក់ជាតិខាងលើ និង ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដូចទៅនឹងសិល្បករ សិល្បការិនីដទៃទៀតផងដែរ។យ៉ាងណាមិញ រំលងផុត ២ ថ្ងៃ

នៃការសម្តែងលើលានស្មៅដ៏ធំនៃពហុកីឡាដ្ឋានជាតិមរតកតេជោ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ នេះថា៖ «នាងខ្ញុំ ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តក្រៃលែង ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ចូលរួមក្នុងពិធីបិទការ​ប្រ​កួត​កីឡាជាតិ លើកទី ៣ និង ​កីឡា​ជាតិ​ជន​ពិការ លើកទី ១

ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២ នៅវិមាន​កីឡាដ្ឋាន នៃ​ពហុ​កីឡាដ្ឋាន​ជាតិមរតកតេជោ។ អរគុណជាពិសេស ដល់បងប្អូនក្រុមការងារ ក្នុងការរៀបចំផ្ទាំងទស្សនីយភាព និង ដៃគូសហការគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យកម្មវិធីទៅដោយយ៉ាងរលូន និង ជោគជ័យ។ អ្វីដែលមិនអាចភ្លេចបាន អរគុណដល់ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលបានគ្រាំទ្រ និង ជាពិសេសនូវសំឡេងហ៊ោពោរពេញដោយកម្លាំងចិត្ត»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *