រំភើបជំនួស! កូនស្រី សឿ សុធារ៉ា ចេញធ្វើការងារដំបូងទទួលបានថវិការហូតដល់ទៅ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមហាជននិយមតាមដានជីវិតឯកជនរបស់អ្នកនាង សឿ សុធារ៉ា ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពសុខទុក្ខរបស់អ្នកនាងនាពេលនេះ ដោយតារាសម្ដែងស្រីរូបនេះមានជំងឺបាក់ទឹកចិត្តបានលេបថ្នាំសរសៃប្រសាទអស់រយៈពេល ៣ ឆ្នាំមកហើយ។ បន្ទាប់ពីជួបព្យុះភ្លៀងក្នុងជីវិតផ្ទួនៗមិនថារឿងគ្រួសារ ការងារ បំណុលនោះទេ

ចុងក្រោយនេះនាងត្រូវបាត់បង់ម្ដាយជាទីស្រឡាញ់ថែមទៀត។ដោយឡែក ក្រោយពីហ៊ានបើកចំហបង្ហាញពីជំងឺ និង បញ្ហាជីវិតរបស់ខ្លួនហើយនោះ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើនអាណិតអាសូរ និង ជួយរំលែកទុក្ខលំបាករបស់អ្នកនាងតាមរយៈការជួយជាប្រាក់ និង លើកទឹកចិត្តជាច្រើនផងដែរ។ស្របពេលនេះដែរ មហាជនក៏កំពុងតែចាប់អារម្មណ៍ចំពោះកូនៗរបស់តារាស្រីរូបនេះ

ជាពិសេសគឺកូនស្រីច្បងដែលមានឈ្មោះថា សាពូន ដារ៉ាភិមាន ដោយនាងតូចមានទេពកោសល្យឈាមជ័រជាអ្នកសិល្បៈពេញខ្លួនមិនចាញ់ម្ដាយនោះទេ ទាំងក្នុងវិស័យសម្ដែង និង មានសមត្ថភាពច្រៀង ព្រមទាំងលេងហ្គីតាយ៉ាងពីរោះទៀតផង។ទន្ទឹមនឹងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និង សរសើរចំពោះកូនស្រីច្បងរបស់អ្នកនាង សឿ សុធារ៉ា ដែលបន្ទាប់ពីបានឃើញសមត្ថភាព និង អាណិតស្រឡាញ់ចំពោះនាងតូច ថ្មីៗនេះ

នាងតូចក៏ទទួលបានឱកាសការងារមួយដែលត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់ប្រពៃណីមួយហៅទៅធ្វើការឡាយបង្ហាញពីម៉ូដសម្លៀកបំពាក់ និង លេងហ្គីតាច្រៀងជូនមហាជនស្ដាប់តាមរយៈការឡាយនោះ ជាពិសេសក្នុងការងារដំបូងរបស់នាងតូច គឺទទួលបានប្រាក់រហូតដល់ ១ ពាន់ដុល្លារយកទៅជូនម្ដាយនាងទៀតផង៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *