ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា លោកគិម វ៉ាង ជាកូនខ្មែរមួយរូប បានបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រ ចំណីអាហារ ពីសាកលវិទ្យាល័យ បាត់ដំបង កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ព្រមទាំងបានសម្រេចគោលដៅដោយការផលិតសរសៃមីចេញពីផ្លែល្ពៅ ដោយមានពណ៌ ក្លិន និងរសជាតិដូចផ្លែល្ពៅ បន្ទាប់ចំណាយពេលពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។ក្នុងនោះគេក៏បានឃើញអតិថិជនមានការកម្មង់ច្រើនសឹងតែមិនគួរឲ្យជឿ
ចំណែកអ្នកខ្លះទៀតដែលបានញុាំមីល្ពៅនេះហើយ ក៏លាន់មាត់ថាពិតជាឆ្ងាញ់ខ្លាំងណាស់ មីនេះស្វិត ទន់ ថែមទាំងមានរស់ជាតិល្ពៅ ក្លិនល្ពៅ ពណ៌ល្ពៅថែមទៀតផង រហូតដល់គេមានបំណងចង់ធ្វើការវិនិយោគទុនលើការផលិតមួយនេះផងដែរ ដើម្បីបង្កើនការផលិតឲ្យបានច្រើនជាងនេះ។យ៉ាងណាមិញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ប្អូនប្រុសដែលជាម្ចាស់មីល្ពៅខ្មែរ បាត់ដំបង បានបង្ហោះសារលើផេកផ្លូវការខ្លួនថា ៖
«ពេលវេលាពិតជាដើរលឿនណាស់ 😢 ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់🙏😢.ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន 🙏😢 ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា🙏😢😢😢😢🙏រឿងទទួលវិនិយោគកាលមិនពីមុន
ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល ។» ក្រោយឃើញសារបែបនេះភ្លាម ស្រាប់តែលោកអុឹម ជីវ៉ា ចេញមុខដាក់ចំៗថា ៖ «មិនបាច់បើករោងចក្រអីទៀតទេ គេបើកលក់ពេញតែភ្នំពេញហើយនិង 😏 វាមិនខុសពីតារាខ្លះទេ មានជំងឺអំនួត ពេលបានល្បីតិចតួចវាយឬក អួតក្អែងក្អាង គិតថាមានតែឯង ដើស្ទើតែជាន់ក្បាលទស្សនិកជន ដល់ពេលអស់ភាពល្បី
លែងមានការគាំទ្រ បែជាមកធ្វើជាអោនត្រុកៗដូចពុលក្តួច ! ខ្ញុំតែងតែនិយាយហើយឱកាសមិនមែនចេះតែមានទេ តែបើមានត្រូវចេះក្តាប់ ទោះឱកាសនោះតូចឬធំក៏ដោយ ! អ្វីក៏ដោយយើងត្រូវទទួលយកសិន ថាតើយើងអាចទៅមុខបានកម្រិតណា បើការវិនិយោគនោះ ប៉ុណ្ណាក៏ជាបទពិសោធន៍យើងដែរ តែមិនទាន់វិនិយោគរកសុីផងថាហត់ទៅហើយ ! គ្មានហេតុផលណាដែលដោះស្រាយមិនចេញនោះទេ បងនិយាយនេះចង់អោយប្អូនចេះភ្ញាក់រលឹកថាអ្វីក៏ដោយគឺវាអាចប្រែប្រួលបានគ្រប់ពេល ហើយនេះចាត់ទុកថាជាមេរៀនជីវិតរបស់ប្អូនទៅចុះ ។»
Leave a Reply