ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សឿ សុធារ៉ា នោះ ហើយភាពល្បីល្បាញរបស់ ធារ៉ា ក៏នៅតែធ្វើឲ្យ អ្នកគាំទ្រ ចងចាំ មិនដែលភ្លេចឡើយ រហូតមកដល់ថ្ងៃនេះ។ដោយឡែក មកដល់ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ គ្រប់គ្នាសម្តែងក្តីអាណិតខ្លោចចិត្តពេលទទួលបានដំណឹងថា ម្តាយ របស់ ធារ៉ា
បានលាចាកលោកនេះបាត់ទៅហើយ ក្នុងវ័យ 79 ឆ្នាំ ដោយសាររោគាពាធ។តួយ៉ាង ក្រោយមក សុធារ៉ា មានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់ធ្វើឲ្យមិត្តក្នុងរវល់សិល្បៈ មានការបារម្ភយ៉ាងខ្លាំង រហូតទើបចូលពេទ្យសង្គ្រោះបន្ទាន់ កាលពីប៉ុន្មានថ្ងៃមុននេះថែមទៀតផង ឃើញហើយអាណិតខ្លោចចិត្តណាស់ ពិសេស កូនៗ របស់ សុធារ៉ា តែម្តង
ដោយពួកគេនៅក្មេងខ្លាំងណាស់។ដោយមិនមើលនិងភ្នែកទេ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ គេឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ទៅសួរសុខទុក្ខ តារាសម្តែង សឿ សុធារ៉ា ដល់មន្ទីរពេទ្យ ពិសេស ដោយពោលពាក្យ តែប៉ុន្មានម៉ាត់សោះ ធ្វើឲ្យ សុធារ៉ា បានប្រសើរខាងផ្លូវចិត្ត
និងមានស្នាមញញឹមវិញហើយ។ក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានទំលាយប្រាប់ថា “មួយរយៈដែលខ្ញុំស្ងប់ស្ងាត់ ព្រោះខ្ញុំរវល់សំងំរៀនវគ្គមួយ ឥឡូវខ្ញុំយកបទពិសោធន៌ ដែលខ្ញុំទទួលបានពីថ្នាក់រៀន មកចែករំលែកអប់រំផ្លូវចិត្ត ដល់ប្អូនស្រី សឿ សុធារ៉ា ដើម្បីអោយផ្លូវចិត្តគាត់មានភាពរឹងមាំ ជំនះឧបសគ្គ និង បំភ្លេចរឿងរ៉ាវដែលកើតឡើងកាលពីអតីតកាល ដើម្បីងើបឈរឡើងវិញ ក្នុងការហ៊ានទទួលយករស់ក្នុងបច្ចុប្បន្នភាព ឆ្ពោះទៅរកភាពរីកចម្រើនក្នុងគោលដៅអនាគត”។
Leave a Reply