ថាមែនៗ! ម្ចាស់មីល្ពៅបាត់ដំបង ប្រកាសផ្អាកអាជីវកម្មជាផ្លូវការ ក្រោយខកខានមិនបានទទួលវិនិយោគកាលពីមុន

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កូន​ខ្មែរ​មួយ​រូប ​ដែលមានឈ្មោះ គិម វ៉ាង ​បាន​​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ ចំណី​អាហារ ​ពី​សាកលវិទ្យាល័យ​ បាត់ដំបង កាល​ពី​ឆ្នាំ​២០១៧ ​កន្លង​ទៅ​នេះ ព្រមទាំងបាន​សម្រេច​គោល​ដៅ​ដោយ​ការ​ផលិត​សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ដោយ​មាន​ពណ៌​ ក្លិន និង​រសជាតិ​ដូច​ផ្លែ​​ល្ពៅ បន្ទាប់​​ចំណាយ​ពេល​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ។ក្នុងនោះគេក៏បានឃើញអតិថិជនមានការកម្មង់ច្រើនសឹងតែមិនគួរឲ្យជឿ ចំណែកអ្នកខ្លះទៀត

ដែលបានញុាំមីល្ពៅនេះហើយ ក៏លាន់មាត់ថាពិតជាឆ្ងាញ់ខ្លាំងណាស់ មីនេះស្វិត ទន់ ថែមទាំងមានរស់ជាតិល្ពៅ ក្លិនល្ពៅ ពណ៌ល្ពៅថែមទៀតផង រហូតដល់គេមានបំណងចង់ធ្វើការវិនិយោគទុនលើការផលិតមួយនេះផងដែរ ដើម្បីបង្កើនការផលិតឲ្យបានច្រើនជាងនេះ។យ៉ាងណាមិញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ប្អូនប្រុសដែលជាម្ចាស់មីល្ពៅខ្មែរ បាត់ដំបង បានបង្ហោះសារលើផេកផ្លូវការខ្លួនថា ៖ «ពេលវេលាពិតជាដើរលឿនណាស់ 😢 ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់🙏😢.

ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន 🙏😢 ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា🙏😢😢😢😢🙏រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល ។»ក្រោយឃើញបែបនេះភ្លាមម្នាក់ៗចូល ខំមិនព្រាតថា ៖ «មានបងជីដូន១ម្នាក់ គាត់ចេះធ្វើទឹកស៊ុបហ្វឺឆ្ងាញ់ ហើយមានគេចង់បើកហាងឲគាត់ចូលហ៊ុនគ្នា គេអ្នករៀបចំគ្រប់យ៉ាង គាត់ចាំតែចេញរូបមន្ត តែចុងក្រោយគាត់ក៏មិនទទួលដែរ ចម្លើយគាត់ថា ដល់ពេលគេចេះរូបមន្ត

គាត់ហើយ គាត់នឹងលែងមានន័យអីសំរាប់គេទៀតហើយ គេចង់ផាត់គាត់ចេញពេលណាក៏បាន ចឹងគាត់ក៏បដិសេដ។ ជីវិតត្រូវមានការសាកល្បងបរាជ័យឬជោគជ័យវាជាអ្វីដែលយើងរៀបចំ។ កុំព្យាយារំឮករឿងឈឺចា ត្រូវគិតហើយធ្វើអ្វីដែលយើងអាចធ្វើបាន ឱកាសនិងផ្តល់មកឱ្យយើងសាជាថ្មី ហើយវាអាចជារឿងដ៏អស្ចារ្យ។កាលប្អូនមិនទទួលយកកាវិនិយោគពីឧកញ្ញាម្នាក់នោះ​ បងគិតថាប្អូនខុសធ្ងន់បាត់ទៅហេីយ​ បេីប្អូនមានគំនិតចង់ជួយកសិករយេីងមែន? ប្អូនគួរតែចាប់យកឱកាសពីឧកញ្ញាវិញ​ ព្រោះគេមានធនធានច្រេីន​ គេអាចបង្កេីតសហគ្រាសធំមួយជួនប្អូន​ ហេីយពេលនោះប្អូនមិនចាំបាច់រកទីផ្សាខ្លួនឯងទេ​ គ្រាន់មានចំណេះ​ ចំនាញវាស្រួលបាត់ទៅហេីយ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *