ហ្វេសប៊ុក ៖ សំណេរខ្លីមួយរបស់ស្ត្រីម្នាក់ អមជាមួយរូបថតសន្លឹកឯកសណ្ឋានជាមេកាភោជនីយដ្ឋានខារ៉ាអូខេ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ទទួលការចាប់អារម្មណ៍ ហើយចូលមកបញ្ចេញមតិ និងចែករំលែកបន្តយ៉ាងច្រើនទាំងបុរស និងនារី។អត្ថន័យក្នុងសំណេរនោះ នារីដែលបានបម្រើក្នុងវិស័យកម្សាន្តខាងលើ បានត្អូញតែ្អរពីការទទួលបានលុយធីបបន្តិចបន្តួចពីភ្ញៀវប្រុសៗដែលចូលមកច្រៀងកម្សាន្ត ដោយនាងទទួលបានលុយធីបតែ ១ម៉ឺនរៀលប៉ុណ្ណោះ។ ការទទួលបានតិចបែបនេះ ធ្វើឲ្យនាងមិនពេញចិត្ត និងហៅក្រុមបុរសទាំងនោះថា ជាមនុស្សមិនចេះចាយលុយក្នុងសម័យឆ្នាំ ២០២២ នេះថែមទៀត។នាងបន្ថែមថា បើមិនមានប្រាក់មកចូលច្រៀងនៅកម្សាន្តនៅហាងទេ
គួរតែច្រៀងនៅផ្ទះខ្លួនឯងប្រសើរជាង លុយធីបទាំងនោះក្រុមនាងមិនអាចទូទាត់ថ្លៃធ្វើសក់ និងជិះតាក់ស៊ីទៅធ្វើការបានផងទេ។ ហើយជាចុងក្រោយនាងក៏បានប្រៀបធៀបភ្ញៀវខ្មែរ ទៅនិងភ្ញៀវបរទេសថា ពួកគេបានឲ្យលុយធីបច្រើនៗណាស់។ខាងក្រោមនេះជាសំណេររបស់នាងដែលត្រូវបានគេចែកចាយព្រោងព្រាត៖«2022 ហើយ ចូល KTV អោយធីបនារី 5$ មេការ ១ម៉ឺនរៀល បើមិនចេះចាយលុយទេ ច្រៀងស្រែកចំទាលនៅផ្ទះទៅ ហើយអោបប្រពន្ធទៅ ១ម៉ឺន ២ម៉ឺន មិនរួចថ្លៃធ្វើសក់ ជិះតាក់ស៊ីផង
ចឹងកុំឆ្ងល់ ម៉េចបានស្រីៗចូលចិត្តតែពួកចិនៗនោះ ចាំចេះចាយលុយ ចាំចូល KTV»។ បន្ទាប់ពីសារទាំងនោះត្រូវបានគេផ្សព្វផ្សាយចេញទៅ អ្នកប្រើ Facebook បានសម្ដែងការយល់ឃើញផ្សេងៗគ្នាដូចខាងក្រោម៖ Chandara ៖ មូលហេតុចឹងហើយបានខ្ញុំឈប់ចូលKTV អាលុយផឹកមិនធ្ងន់ទេ វាធ្ងន់តែអាលុយធីបហ្នឹងតើ នារីអង្គុយក្បែរផង ជំនាងបន្ទប់ផង មេការផង អ្នករត់តុផង អ៊ីអនាម័យផង មកដល់ក្រៅ នៅមានអ្នកយាមឡានទៀត ហៅយើងសុទ្ធតែមេៗ
បើមេមិនអោយលុយធីបថោកបាត់ ព្រឹកឡើងបាយកកជាមួយសៀង ចូលចិត្ដចិនចុះ បងមិនថាអីទេ ចិនខ្លះព្រឹកឡើងស៊ីតែបបរសជាមួយទឹកសុីអុីវដែរទេកុំជឿជាក់ពេក។ Facebook User៖លុយពិបាករកណាស់ចែៗអើយ ១ម៉ឺន ២ម៉ឺនយកទៅ គ្រាន់បើជាងអត់។ មកអង្គុយផឹកស្រាបង្ហិនស៊ីសាច់ក្លែមឯងអស់ហើយ នៅមានមុខមករិះគន់ទៀត ហើយអារឿងច្របាច់អីនោះ ខ្ញុំអត់ដឹងទេ ពួកម៉ាកខ្ញុំទេវាច្របាច់ ខ្ញុំអត់ចេះទេ។ នេះហើយដែលជាមូលហេតុ ឈប់ចូល KTV រហូតមក ៤ឆ្នាំកន្លងមកហើយដែលឈប់ចូលKTV។ ទិញស្រាថ្លៃហើយ ហៅអូនអោយញាំ Free ហើយនៅអោយធីបទៀត ៥ដុល្លារនៅថាតិចទៀត លាហើយ KTV។ Facebook User៖ ជាមនុស្សស្រីត្រូវចេះបង្កើតចំណូលខ្លួនឯង
កុំចាយលុយប្តី ទុកឱ្យប្តីមានលុយឱ្យធីបគេទាំងបាច់ៗទៅ ឱ្យ5$ គេផុសដៀលចឹង ហើយអ្នកដែលគេមិនដៀលស្តង់ដារ 20$ ឡើងទៅ! គេថា ១ម៉ឺន ២ម៉ឺន មិនរួចថ្លៃធ្វើសក់គេផង ដល់ប្រពន្ធៗមុខឱ្យស្រម៉រ លាងចាន លាងឆ្នាំង ដាំបាយ ការងារផ្ទះ មើលកូនចៅ ហើយនៅមានអាបែងចែកស្រីចាយលុយប្តី ស្រីរកលុយខ្លួនឯងឯណាទៀត! KTV គ្រាន់តែកំដរច្រៀង ម្ហូបប៊ីយែ ស្រីៗហ្នឹងផឹកក៏ពួកប្រុសៗចេញលុយ ហើយនៅត្រូវឱ្យធីបទៀត ចុះប្រពន្ធៗ? ការងារប៉ុន្មានលានជំពូក បើគិតជាធីបវិញត្រូវខ្មាសខ្លួនឯង ចំណូលតិចតួចប្រពន្ធកូនវេទនា មិនមែនដឹងចំណូលខ្លួនឯងទាប រវល់នៅកន្លែងផឹក ចូល KTV ឱ្យស្រីដៀលចឹងទេ៕
Leave a Reply