ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានចញរាបដឹងហើយថា កាលពីម្សិលម៉ិញនេះ នា ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំកំពូល សិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនី ពុកម៉ែបងប្អូន ក៏ដូចជាផ្អែកពាក់ព័ន្ធ ជាច្រើនបានចូលរួម ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ក្នុងនោះដែរ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជន ពិការជាតិ លើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា
ព្រមទាំងមាន អ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមបណ្តាញសង្គម រាប់លាននាក់ឯណោះ។ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អបអរសាទរចំពោះ ការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។ឆ្លៀតក្នុងឱកាសនោះ ដ៏ពិសេសនេះ លេចមុខ វណ្ណដា និង ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា គង់ ណៃ ជួបគ្នាម្តងទៀតហើយ ក្នុងការសម្តែងបទ “Time to Rise”។
រំភើប រំជួលចិត្តពេក ដល់ថ្នាក់ វណ្ណដា និយាយថា “ជាដំបូងខ្ញុំបាទពិតជាមានកិត្ដិយសដែលបានចូលរួមសម្ដែងក្នុង « ពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង “Time To Rise” ជាមួយលោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ
ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និងហ្វេនៗ យ៉ាងច្រើន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាពនិងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់។សូមអរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យមួយនេះ សង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានាពេលឆាប់ៗនេះ វណ្ណដា #កីឡារស់ក្នុងសន្ដិភាព #កីឡាជាតិលើកទី៣ #NationalGames #3thNG2022″។ក្នុងនោះ G-Devith ក៏មិនណយឡើយ ដោយដាក់មួយបទ “វីរៈនារី” អមជាមួយ
ការសម្តែងអស្ចារ្យណាស់ ពិសេស បើស្តាប់ G-Devith និង វណ្ណដា ច្រៀងផ្ទាល់វិញ ពីរោះញាក់សាច់ ដូចចាក់ឌីស អ៊ីចឹងដល់ថ្នាក់ គ្រប់គ្នាស្តាប់ចប់សឹងមិនទាន់ និយាយត្រង់ៗថា ៖ អាយដល ទំាងពីរច្រៀងផ្ទាល់ ពីរោះសាហាវ, I’m so proud of you, សំខាន់សម្ដេចអោយមេដៃទៀត, ប៉ាវីដសម្តែងឈុតធំ ឡើងព្រឺសម្បុរ សម្តេចតាញញឹមបិទមាត់មិនជិតទេ, Amazing papa។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply