តស៊ូតាំងពីអ្នកលក់ម្នាស់ ក្លាយជាសេដ្ឋីនីមានអ្វីៗគ្រប់យ៉ាង ព្រោះប្រកាន់គោលជំហរ​មួយមិនប្រែ

ភ្នំពេញ ៖ ឆាកជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ព្រោះអ្វីៗទាំងអស់សុទ្ធតែមិនទៀតទាត់ អ្នកខ្លះធ្លាប់មានទ្រព្យសម្បត្តិស្ដុកស្ដុម្ភ ប្រែជាធ្លាក់ខ្លួនក្រ ជំពាក់គេជុំទិស លក់អស់ទ្រព្យសម្បត្តិផងក៏មានអាចថា ក្រោមហេតុផលផ្សេងៗដូចជា ការបរាជ័យលើមុខរបរអាជីវកម្ម វក់ល្បែង ជួបឧបទ្ទវហេតុផ្សេងៗ ឬវិបត្តិសេដ្ឋកិច្ចជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯអ្នកខ្លះទៀតធ្លាប់តែក្ររកអង្ករច្រកឆ្នាំស្ទើរពុំបាន ខ្ចីលុយក៏គេមិនឲ្យ ត្រូវគេមើលងាយថាក្រ គ្មានលទ្ធភាពសង ប្រែជាមានទ្រព្យសម្បត្តិហូរហៀរ ចង់បានអ្វីបាននោះ ព្រោះតែការខឹតខំប្រឹងប្រែង មិនខ្លាចនឿយហត់ តស៊ូជម្នះ​គ្រប់ឧបសគ្គ មិនថាក្រោមថ្ងៃក្ដៅកម្រិតណា រងារកម្រិតណានោះទេ ហើយទីបំផុតសម្រេចក្តីសុបិនដូចក្តីប្រាថ្នា ដូចពាក្យចាស់លោកពោលថា ៖

«អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ»។ ជាក់ស្ដែងដូចជារឿងរ៉ាវរបស់នារីម្នាក់ខាងក្រោមនេះអ៊ីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលដើមឡើយធ្លាប់តែជាអ្នកលក់ម្នាស់ តស៊ូគ្រប់ជំហានរហូតបានធ្វើការងារជាបុគ្គលិកលក់ដី គ្មានសូម្បីម៉ូតូជិះ សន្សំលុយទិញដី ក្លាយជាថៅកែខ្លួនឯង មានរបស់គ្រប់យ៉ាងដែលខ្លួនចង់បាន មិនថាផ្ទះ មិនថារថយន្តទំនើប គឺមានទាំងអស់ នេះគឺលទ្ធផលនៃការខិតខំប្រឹងប្រែង ជំនះគ្រប់រឿងមិនខ្លាចនឿយហត់។ តាមរយៈគណនីហ្វេសប៊ុកនារីខាងលើ មានឈ្មោះ អានី ដួងចិត្ត បានសរសេររឿងរ៉ាវនៃការតស៊ូរបស់ខ្លួនថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ឆាកជីវិត!គេឡើងដល់ណា គេធ្លាក់ដល់ណា កុំយកពេលយើង

ខួរក្បាលយើងទៅគិតពីគេ ផលដែលគេបាន គេបានមកដោយប្រឹងប្រែងបំផុត នឿយហត់បំផុត ហើយតស៊ូបំផុត ចាប់ផ្តើមរបរលក់ដីនេះដំបូង ខ្ញុំគ្មានសូម្បីតែម៉ូតូជិះ(ខ្ចីម៉ូតូប្អូនជិះ)តែខ្ញុំនៅតែធ្វើថៅកែគេបាន ព្រោះខ្ញុំលក់ទំនុកចិត្ត និងភាពស្មោះត្រង់ជូនភ្ញៀវជាមុន (ព្រឹកម៉ោង ៦ដល់កន្លែងធ្វើការ យប់ម៉ោង ៨មកដល់បន្ទប់ជួល ៤ម៉ែត្រ របស់ខ្ញុំវិញ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សួរថាខ្ញុំតូចចិត្តទេ? No ព្រោះអ្វីដែលខ្ញុំមាន វាជាញើសឈាមរបស់ខ្ញុំ ដែលបានមកពីការសាងរបស់ខ្ញុំ អត់ដែលតូចចិត្តទេ

ហើយក៏មិនដែលប្រាថ្នាខ្ពស់ សុំតែរស់ដោយមិនឈឺចាប់ និងមិនឲ្យអ្នកណាម្នាកក្តៅក្រហាយជាមួយខ្លួនឡើយ។ នោះហៅថាសុខរបស់ខ្ញុំហើយ ខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនមាន ទោះក្រ ឬមាន គឺថ្លៃជានិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលនោះដីគេ ១៨ម៉ឺនដុល្លារជាង ហ៊ានខ្ចីលុយម៉ែ ៦ ០០០$ ប្រថុយ៦ខែ ក្រោយមកមានដីជារបស់ខ្លួន៤កន្លែង តែមិនហ៊ានជួលបុគ្គលិកប្រើផង ខ្លាចអត់លុយឲ្យគេ ខ្លាចគេដឹងរឿងខ្លួន(ថៅកែជិះtoday)មានតែ ហែកបុងដីខ្លួនឯង លើកស្លាកលក់ដីខ្លួនឯង

ជីកបង្គោលព្រំដីដាំខ្លួនឯង ឯកសារ រត់ខ្លួនឯងតាំងពីក្រោមដល់លើក៏ខ្លួនឯង ហ៊ឹម!គិតត្រលប់ទៅវិញ គឺអរគុណខ្លួនឯងខ្លាំងបំផុត ដែលធ្លាប់លក់តែម្នាស់សោះ ចេះទៅរួចនឹងជំនួញដីធ្លីនឹងគេដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលដែលជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូតថា ថ្ងៃណាមួយជីវិតយើងនឹងល្អដូចគេដែរ កុំតែខ្ជឹល នឹងគោរពលើភាពស្មោះត្រង់ទៅគឺបានហើយ វេទនាណាស់ ត្រីខ១កំប៉ុងស៊ី៣ពេល ចេះតែរស់ដល់សព្វថ្ងៃនេះកើតដែរ ខ្ញុំនៅតែជាខ្ញុំ ទោះថ្ងៃនេះ រឺថ្ងៃស្អែក»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *