ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាដឹងច្បាស់ហើយតារាចម្រៀងលោកសាពូន មីដាដា មានទំនាក់ទំនង រវាង អ្នកនាង សឿ សុធារ៉ា ហាក់មានភាពរកាំរកូស យ៉ាងខ្លាំង រហូតដល់ថ្នាក់ ធ្វើឲ្យ អ្នកទំាងពីរសម្រេចចែផ្លូវគ្នាកាលពីពេលកន្លងទៅ៕ សូមរំលឹកបន្តិចផងដែរថា លោកសាពូន មីដាដា ដែលជាអ្នកចម្រៀង និងឮគេចាក់ស្តាប់កម្សាន្តជាហូរហែមិនដែលដាច់ឡើយ មានដូចជាបទ ៖ ដើម្បីអ្វីទៅអូន, ជាប់បាក់ឌុបចប់ស្នេហ៍, គ្រប់យ៉ាងដើម្បីអូន, និយមន័យស្នេហ៍, ត្រូវកាត់ចិត្តដើម្បីអនាគតអូន, អរគុណដែលអូនក្បត់បង,
ប្តូរសាលាប្តូរចិត្ត, អស់ស្នេហ៍តែមិនចង់បាត់បង់អូន, ភក្តីស្នេហ៍ពេញបេះដូង, ពុកអើយ ម៉ែអើយ, បុរសម្នាក់ដែលគិតដល់អូន។ ព្រមទំាងនៅមានបទពីរោះៗជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ដោយឡែក ពីម៉ោងជាង 2 ទៀបភ្លឺ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ សាពូន មីដាដា ដេកអត់លក់ទេ ពេលដឹងអតីតភរិយា គឺ អ្នកនាង សឿ សុធារ៉ា ចូលពេទ្យ សង្គ្រោះបន្ទាន់ ទាំងកណ្តាលយប់។ ក្នុងនោះដែរ លោកបានត្រឹមពោលពាក្យនេះចេញមកថា “បើប្អូនមិនប្រឹងហូប
តើឲ្យអ្នកណាមកហូបជំនួស បើប្អូនមិនព្រមដេក តើឲ្យអ្នកណាមកដេកជំនួស ខំលេបតែថ្នាំ ទាំងក្បង់ៗហ្នុងមិនអាចជួយបន្ធូរឡើយមានតែបន្ថែម ពេទ្យអាចជួយតិចតួចប៉ុណ្ណោះ ម៉ោងជាងពីររំលងអធ្រាតទៅហើយ កូនៗ មិនព្រមងងុយដេក ចាំមើលចាំថែម្តាយ ម្នាលប្អូនស្រី ជំងឺនេះ គឺប្អូនខ្លួនឯងព្យាបាលខ្លួនឯង ហើយការព្យាលបាលខ្លួនឯងនោះគឺ ហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំងសមាធិ និងព្រមទទួលគ្រប់យ៉ាង … ព្រះពុទ្ធអង្គបានត្រាស់សម្តែងថា
សីល សមាធិ បញ្ញា”។ហ្វេសប៊ុកមួយឈ្មោះ “កណ្ណិកាសាឡន សាខាទី1” ដែលបានទៅសួរសុខទុក្ខ សុធារ៉ា បានបញ្ជាក់បន្ថែមថា “មកផ្តល់កំលាំងចិត្ត ប្អូនស្រី សុធារ៉ា ចូលសង្រ្គោះ បន្ទាន់ ទាំងកណ្តាលយប់បងប្អូនអើយ គ្មានពាក្យនឹងហាថ្លែង អាសូរបងស្រី និងក្មេងៗណាស់ រសជាតិជីវិត, អាណិតក្មេងខ្លោចចិត្ត…។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖
Leave a Reply