អុញនោះ! មាស នីតា សុខចិត្តឆាតទៅសុំទោសបញ្ចប់រឿងហើយ តែអ្នកនាងសេង សុខឃីម មិនព្រមហើយប្រាប់វិញថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានដឹងហើយថារឿងរ៉ាវកំពុងក្ដៅគគុកនៅលើបណ្ដាញសង្គម គឺតារាចម្រៀង មាស នីតា ដែលមហាជនស្គាល់ជាបេក្ខភាព Cambodian Idol រដូវកាលទី ៤ បានប្រើពាក្យជេរប្រមាថយ៉ាងចាស់ដៃទៅកាន់សង្សារចាស់របស់ នាយចឺម គឺអ្នកនាង សេង សុខឃីម តាមរយៈសារអេឡិចត្រូនិច (Chat) ក្នុងក្រុមឈ្មោះថា «មាស នីតា Fan Group» កាលពីពេលថ្មីៗនោះ ត្រូវបានភាគីខាងអ្នកនាង សេង សុខឃីម

ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ហើយ។ជាក់ស្តែង ខណៈរឿងរ៉ាវមួយនេះកំពុងក្លាយជាប្រធានបទក្ដៅត្រូវបានមហាជនចាប់អារម្មណ៍ និង នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok នោះ ស្រាប់តែនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នា ២០២២ នេះ

អ្នកមេម៉ាយកូន ១ សេង សុខឃីម បានទម្លាយ Chat ដែលតារាចម្រៀង មាស នីតា បានសុំទោសនាងឱ្យបញ្ចប់រឿងថាពេលនោះគ្រាន់តែជ្រុលមួយពេលប៉ុណ្ណោះ។យ៉ាងណាមិញ ទោះបីជាការសុំទោសក៏ដោយ ប៉ុន្ដែអ្នកនាង សេង សុខឃីម នៅប្រកាន់ជំហរមិនទទួលការសុំទោស ហើយឱ្យគ្រប់យ៉ាងដំណើរការទៅតាមផ្លូវច្បាប់។ សេង សុខឃីម រៀបរាប់ថា ៖ «អរគុណអ្នក ដែលអ្នកឆាតមក តែខ្ញុំប្រាប់អ្នកថាខ្ញុំមិនតបតនឹងអ្នកទេ

ទោះជាប្រឹងឆាតមកបែបណាក៏ដោយ ក៏បងស្រីម្នាក់នេះមិនចាប់អារម្មណ៍ទេ មានតែជូនពរអ្នកឱ្យមានភាពកក់ក្តៅ និង អ្វីដែលអ្នកចង់បានចុះ។ តែឆាតហើយលុបធ្វើអី? ចាំខ្លាំងនៅតាមផ្លូវច្បាប់ទៅ ឈប់ឆាតមក ជួបគ្នាឆាប់ៗ (សេង សុខឃីម) គួរឱ្យស្រឡាញ់»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *