ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថាថ្មីៗនេះ មានរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដោយមានការបែកធ្លាយនូវសារសំឡេងជាច្រើនដែលបាននិយាយគ្នានៅក្នុងក្រុមឈ្មោះ «មាស នីតា Fan Group» ដែលសារសំឡេងនោះបានជេរប្រមាថ និង វាយប្រហារទៅលើអ្នកនាង សេង សុខឃីម ទំនងជាមានជាប់ពាក់ព័ន្ធនឹងស្នេហាត្រីកោណ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសនាងជាខ្លាំង។ដោយឡែក សេង សុខឃីម
បានបង្ហាញភ័ស្ដុតាងពីការប្រើពាក្យជេរប្រមាថមិនសមរម្យចេញពីក្នុងក្រុមខាងលើ យកមកបង្ហោះនៅលើគណនីហ្វេសប៊ុក ព្រមទាំងប្រកាសនឹងចាត់ការតាមនីតិវិធីច្បាប់ ព្រោះនាងមិនអាចរងពាក្យប្រមាថដ៏ធ្ងន់ធ្ងរទាំងអស់នោះបានឡើយ។តួយ៉ាង តាមការលើកឡើងរបស់អ្នកនាង សេង សុខឃីម បានរៀបរាប់ថា ៖ «រាល់សារសំឡេង រាល់សំឡេងរបស់អ្នក ខ្ញុំនឹងឱ្យអ្នកច្បាប់ចាត់ការ ថ្ងៃស្អែកខ្ញុំមិនទទួលការលើកដៃសុំទោសទេ
វប្បធម៌ដៀលជេររបស់អ្នកមួយចំនួនគឺជេរហើយចាំលើកដៃឡាយសូមទោស មានអ្នកអន្តរាគមន៍គឺរួចខ្លួន ខ្ញុំស្តាប់ហើយមិនហូរទឹកភ្នែកទេ ហើយរឿងដណ្តើមប្រុសនេះខ្ញុំអត់ទម្លាប់ទេសូមទោស តែខ្ញុំរក្សាមាយាទជាស្រី ដែលមិនប្រើភាសារជេរតាមហ្វេសប៊ុក ឬ តិកតុក (ហាមសូមទោសតាម Live ជួបគ្នាតុលាការ (សេង សុខឃីម)»៕សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ
Leave a Reply