ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបាន ការគាំទ្រ និងពេញចិត្ត យ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ដោយឡែក ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ
មិនមែនជា ការសម្តែងនោះទេ។យ៉ាងណាមិញ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោយដឹងរឿងដ៏សែនរន្ធត់មួយ គឺ គ្លីនិកឯកជនមួយកន្លែង នៅខាងកំពង់ស្ពឺ យកស.ព កូនចេញតែដោយតែដោយពោះ.វៀនម្ដាយ ធ្វើឲ្យ លោកស្រី ទ្រី ដាណា សម្តែងអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង រួចប្រកាស ថា “អាសូរប្អូនស្រីណាស់ មិនគួរជួបរឿងបែបនេះ បាត់បង់កូនហើយ នៅរងគ្រោះខ្លួនឯងទៀត នាងខ្ញុំជួយ 1000$ ដើម្បីចូលរួមសង្គ្រោះប្អូនស្រី។នាងខ្ញុំមិនដឹងថាមកពីបញ្ហាជំនាញ ឬបែបណានោះទេ
គ្រាន់ដឹងថា វាសង្វេគពេក គ្លីនិកឯកជននៅខាងកំពង់ស្ពឺ យកស.ពកូនចេញ តែដោយពោះ.វៀនម្ដាយ អោយគ្នារងគ្រោះបែបនេះ”។មិនយូរប៉ុន្មានទឹកប្រាក់ 1000$ ក៏បានទៅដល់ថ្ងៃគ្រួសារស្ត្រីខាងលើ ហើយ ចែដាណា បន្ថែមថា “ត្រឹមម៉ោង៥នេះ គាត់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត អរគុណក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់ជួយគាត់។ នាងខ្ញុំបានអោយគេយកថវិកា 1000$ ទៅប្រគល់ជូនប្ដីប្អូនស្រី និងឪពុកម្ដាយភ្លាមៗ មុននេះសង្ឃឹមថាគាត់អាចបានជាសះស្បើយឡើងវិញ ប្អូនប្រុសអាវខ្មៅ គឺជាប្ដីរបស់គាត់។ ហឹម ពិតជាអាសូរខ្លាំងណាស់លោកអើយ”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply