ញ៉ាក់សាច់! ត្រឹម Live មួយម៉ោង ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតម្លៃខ្លួនរហូតដល់ទៅ…ច្រើនណាស់

ភ្នំពេញ ៖ សូមរំលឹកផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឱ្យមហាជនខ្មែរ និង បរទេសជាច្រើនមានការកោតសរសើរ និង មានមោទកភាពចំពោះកញ្ញាជាខ្លាំង បន្ទាប់ពីកញ្ញាបានយកឈ្នះក្លាយជាកញ្ញាឯកអស្ចារ្យលំដាប់រងទី ៥ ក្នុងកម្មវិធី Miss Grand International 2022។ដោយឡែក បន្ទាប់ពីនាងទទួលបានជ័យលាភីលំដាប់រងទី ៥ មក

នាងក៏បានបន្តការងារជាមួយស្ថាប័ន Miss Grand International 2022 ផងដែរ។ ចំពោះវត្តមានរបស់នាងនៅលើទឹកដីថៃខណៈពេលបំពេញការងារនាពេលនេះ ហាក់កាន់តែទទួលបានការគាំទ្រ និង ឆក់បានបេះដូងប្រជាជនថៃ ក៏ដូចជាម្ចាស់ប្រេនផ្សេងៗនៅក្នុងប្រទេសថៃមិនតិចនោះទេ តាមរយៈកាយវិការទន់ភ្លន់ និង សមត្ថភាពរបស់នាង។ជាក់ស្តែង បើនិយាយពីតម្លៃពលកម្មរបស់បវរកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងទទួលបានវិញ

ក៏ញាក់មិនធម្មតាដូចគ្នា គ្រាន់តែថ្ងៃដំបូងដែលនាងឈានជើងដល់ប្រទេសថៃភ្លាម នាងទទួលបានតម្លៃខ្លួនមួយម៉ោងជិត ៣ ពាន់ដុល្លារ ឯណោះពីម្ចាស់ប្រេន ឬ ក្រុមហ៊ុននានាដែលចង់ជួលនាង។ បន្ថែមពីនេះទៅទៀតនោះ បើគិតមកត្រឹមពេលនេះ ជាពេលដែលនាងបានមករស់នៅលើទឹកដៃថៃជិត ១ ខែនោះ តម្លៃខ្លួនរបស់នាងក៏បានហក់ឡើងជាលំដាប់ទៀតហើយ ពោលគឺឡើងរហូតដល់ចន្លោះពី ១២០ ០០០ បាត ទៅ ១៥០ ០០០ បាត ត្រឹម Live មួយម៉ោង ដែលស្មើប្រមាណជាង ៣០០០ ដុល្លារ ទៅជាង ៤០០០ ដុល្លារឯណោះ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *