បងស្រីតារាចម្រៀង ចំរើន សុភ័ក្ត្រ ខំច្រៀងបទមហោរី «ឱ! ផ្ទៃស្រុកខ្មែរ» បែរជាត្រូវគេថាចម្លងពីថៃវិញ (មានវីដេអូ)

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា តារាស្រីពហុជំនាញ កញ្ញា ចំរើន សុភា ដែលជាបងស្រីបង្កើតរបស់តារាចម្រៀង ចំរើន សុភ័ក្ត្រ មកជម្រាបជូន មហាជនច្បាស់ជាបានជ្រាបមកហើយពីទេពកោសល្យសិល្បៈខ្ពស់របស់កញ្ញាទាំងការបកស្រាយចម្រៀងបុរាណ សម័យ ព្រមទាំងរបាំស្ទើរគ្រប់ទម្រង់។មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ កញ្ញា ចំរើន សុភា ក៏តែងតែស្វិះស្វែងលើកយកនូវវប្បធម៌ អរិយធម៌ បង្ហាញជូនសាធារជន ទាំងជាតិ និង អន្តរជាតិ ឱ្យបានដឹងពីកម្ពុជាថែមទៀតផង

ដែលធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំង។ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីពហុជំនាញខាងលើបានបង្ហោះវីដេអូ ក្នុងការបកស្រាយចម្រៀង «ឱ! ផ្ទៃស្រុកខ្មែរ» ដោយមានការប្រគំតន្ត្រីពីឧបករណ៍បុរាណរនាត និង ឧបករណ៍សម័យព្យាណូបញ្ជូលគ្នា ស្តាប់ទៅពិតជាពីរោះរន្តំ។ក្នុងវីដេអូបកស្រាយចម្រៀង «ឱ! ផ្ទៃស្រុកខ្មែរ» នោះដែរ ក្រៅពីមានការចូលទៅបញ្ចេញមតិសរសើរដល់កញ្ញា ចំរើន សុភា ស្រាប់តែមានបុគ្គលមួយរូបបានបញ្ចេញមតិថា «ខ្មែរចម្លងពីថៃ»

បានធ្វើឱ្យតារាស្រីពហុជំនាញខាងលើហាក់ហួសចិត្ត និង ផ្ទុះប្រតិកម្មយ៉ាងខ្លាំង។ ភ្លាមនោះ កញ្ញា ចំរើន សុភា ក៏បានឆ្លើយតបវិញភ្លាមឱ្យបុគ្គលរូបនោះ ទម្លាក់ Link តាមអ្វីដែលគេបានអះអាង។ជាងនេះទៅទៀត កញ្ញា ចំរើន សុភា ក៏បានបង្ហោះសារហួសចិត្តមួយទៀតថា ៖ «នឹកក្នុងចិត្ត អើស! បើជ្រុលជាអ៊ីចឹង សុំស្តាប់បទគេហ្នឹងតិចមើល។ មានអី គេទម្លាក់លីងឱ្យមែន។ បល់យ៊ គេច្រៀងបទ ផ្ទៃស្រុកខ្មែរ បែរជាទំលាក់បទ ឡាវសរសើរព្រះចន្ទ (ឡាវចោមចន្ទ) មក ។ ព្រះអង្គអើយ អត់ស្គាល់អត់ដឹងអីសោះហ្មងអ្ហី? ចេះតែចង់យ៉ាងម៉េច? ជារឿយៗ ឱ្យតែបង្ហោះបទមហោរី ដឹងតែមកជាហូរហែ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *