ពិធីការិនី ចាន់ កែវនិមល រន្ធត់ចិត្តនឹកស្មានពុំដល់ថាក្មួយស្រីបង្កើត ទទួលមរណៈភាពទាំងវ័យក្មេងដោយសារតែ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនបានស្គាល់ហើយ អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ដោយឡែក បច្ចុប្បន្ន ពិធីការិនី រូបនេះ និងស្វាមី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ជូនកូនស្រីសំណព្វ តែម្នាក់គត់ គឺទេពី ដោយតែងតែនាំទៅលំហែកាយ និងញុំាអាហារ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ

ជាពិសេស ពេលនេះ និមល កំពុងពពោះ កូនប្រុស ម្នាក់ទៀត បានជាង ៨ ខែហើយ តែសុខភាពម៉ាក់រូបនេះ ល្អណាស់ និងរូបសម្រស់វិញមិនបាច់និយាយទេ ស្អាតជាប់ជានិច្ចអ៊ីចឹងហ្មង។ខណៈខ្លួនកំពុងពពោះ ជិតដល់ថ្ងៃសម្រាល និមលដាច់ចិត្តទំលាយឈ្មោះ កូនប្រុសខ្លួន នៅក្នុងផ្ទៃហើយ ពីរោះណាស់ ដាក់ថា “ចេស្តា”។យ៉ាងណាមិញ នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ និមល ជួបទុក្ខធំ ដោយសារក្មួយស្រី របស់ខ្លួន

បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ហើយស្អាតទៀត។ ធ្វើអីមិនកើត និមល បានត្រឹមហូរទឹកភ្នែក សស្រាក់ រួចពោលថា “ក្មេងល្អរបស់ម៉ាក់មីង ឈី ឈុយ សូមអោយការចាកចេញមួយនេះ ដោយសេចក្តីស្ងប់សុខ លែងមានការឈឺចាប់ សល់តែការចងចាំ ដែលល្អៗ ជារាងរហូត សូមអោយជាតិក្រោយ ក្មួយជាក្មេងដែលស្អាត មានសុខភាពល្អជាងនេះ មានស្នាមញញឹម អោយច្រើនជាងនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *