អូន មុី កាន់តែលេចធ្លោស្រស់ស្អាតធ្វេដងក្រោយបង្ហាញមុខគូស្នេហ៏ជាអភិជនម្នាក់

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាក្រោយពីចែកផ្លូវនឹងគូស្នេហ៍ចាស់មួយរយៈ ស្រីស្អាត អៀ ម៉េងលិ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និង បង្ហាញការអបអរសាទរដល់នាងក្រោយពីឃើញកញ្ញាបានរកឃើញអ្នកស្អំបេះដូងថ្មី ដែលជាបុរសក្រៅសិល្បៈម្នាក់មុខមាត់មានមន្តស្នេហ៍ រូបរាងខ្ពស់សង្ហាណាស់។ដោយឡែក ក្រោយពីដាច់ចិត្តប្រកាសចំណងស្នេហ៍ថ្មីបើកបង្ហាញសាធារណៈ

ឃើញថាស្រីស្អាតរូបនេះកាន់តែបង្ហាញភាពផ្អែមល្អែមជាមួយគូស្នេហ៍រូបសង្ហាតាមរយៈពាក្យសម្ដី ក៏ដូចជាបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមលើបណ្ដាញសង្គមជាហូរហែបង្ហាញក្ដីស្រឡាញ់យ៉ាងមានក្ដីសុខ។ក្រោយពីឃើញ អៀ ម៉េងលិ និង គូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមបែបនេះ មហាជនអ្នកគាំទ្របានធ្វើការបញ្ចេញមតិសរសើរ និង បង្ហាញចិត្តលួចច្រណែនពីក្ដីរបស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *