លោកប៉ែន ចំរុង បង្ហោះរូបជាច្រើនសន្លឹកក្នុងថ្ងៃគម្រប់ខួបអាពាហ៏ពិពាហ៏៣ឆ្នាំជាមួយភរិយាអមជាមួយសារទៅកាន់ប្រពន្ធកូនថា

ភ្នំពេញ​ ៖ សូមរំលឹកបន្តិចផងដែរថាត្រឹមឆ្នាំ ២០២២ នេះ ចំណងអាពាហ៍ពិពាហ៍រវាងពិធីកររូបសង្ហា ប៉ែន ចំរុង និង អ្នកនាង ហ៊ុន ម៉ាណេ មានរយៈពេល ៣ ឆ្នាំហើយ ដោយអ្នកទាំងពីរក៏ទទួលបានតំណក់ឈាមកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃ។ដោយឡែក នៅថ្ងៃខួបរៀបការគម្រប់ ៣ ឆ្នាំនេះដែរ ប៉ែន ចំរុង បានបង្ហោះសាររៀបរាប់នូវពាក្យសម្ដីយ៉ាងមានអត្ថន័យនៅលើគណនីហ្វេសប៊ុកថា ៖

«Happy anniversary my special day (២៨.១១.២០១៩-២៨.១១.២០២២) គ្មានពាក្យស្ទាក់ស្ទើរទេ គ្មានពាក្យថាមិនអាចទេ ដែលយើងតែងបំពេញឱ្យគ្នា ក្នុងរយៈពេលបីឆ្នាំយើងបានក្លាយជាប្តីប្រពន្ធពេញសិទ្ធិ អរគុណប្រពន្ធសម្លាញ់ និង កូនស្រីសំណព្វដែលបានចូលមកក្នុងភពផែនដីដែលពោរពេញដ៏ក្តីសុខមួយនេះ»។

យ៉ាងណាមិញ ក្រៅពីអរគុណភរិយាជាទីស្រឡាញ់ និង កូនស្រីបណ្ដូលចិត្តដែលចូលមកក្នុងជីវិតហើយនោះ ពិធីកររូបសង្ហា ប៉ែន ចំរុង ក៏បានបន្តយ៉ាងរំភើបទៀតថា ៖ «ស្រឡាញ់អូនដល់ចាស់សក់ស្កូវ ក្តីសុខយើងជាអ្នកបង្កើតខ្លួនឯង អរគុណដែលព្រមជាចំណែកគ្រប់យ៉ាងរបស់ប្តី»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *